ចង់​មាន​រូប​ល្អ​ ​ត្រូវ​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ ​RAW​ ​និង​ ​JPEG

  • 2017-08-22 02:31:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ដែល​ទើប​ប្រើប្រាស់​កាមេរ៉ា​ ​ឬ​ស្មាតហ្វូន​ដែល​មាន​មុខងារ​ថត​រូប​ប្រភេទ​ ​Pro Mode​ ​ប្រហែល​ជា​ធ្លាប់​មាន​ចម្ងល់​ថា​ ​រវាង​រូបភាព​ប្រភេទ​ ​RAW​ ​និង​ ​JPEG​ ​តើ​ពួក​វា​ខុស​គ្នា​យ៉ាង​មិច​ខ្លះ? ដូច​នេះ​ ​ដើម្បី​ស្រាយ​នូវ​សំណួរ​នេះ​ ​ក្រុម​ការងារ​ ​Sabay​ ​សូម​ធ្វើ​ការ​បក​ស្រាយ​ដូច​ខាង​ក្រោម ៖

១. អ្វី​ទៅ​ជា​ ​RAW?

រូបភាព​ប្រភេទ​ ​RAW​ ​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ ​Digital negatives​ ​ជា​ប្រភេទ​ ​Files unprocessed​ ​ ដែល​បាន​មក​ដោយ​ផ្ទាល់​ពី​ ​Sensor​ ​កាមេរ៉ា​ ​ប្រៀប​បាន​ដូច​នឹង​គ្រឿង​ផ្សំ​ម្ហូប​ដែល​ត្រូវការ​រៀបចំ​ ​និង​ចម្អិន​មុន​អាច​ប្រើប្រាស់​។

File​ ​ប្រភេទ​ ​RAW​ ​រក្សា​ទុក​នូវ​ចំនួន​ព័ត៌មាន​ជាច្រើន​អំពី​រូបភាព​ ​និង​ធម្មតា​មាន​ពណ៌​ ​និង​ ​Dynamic range​ ​ច្រើន​ជាង​រូបភាព​ប្រភេទ​ ​JPEG។ ដើម្បី​អាច​ឲ្យ​កាមេរ៉ា​ឌីជីថល​បង្កើត​រូបភាព​ដែល​បាន​ថត​រួច​លើ​អេក្រង់​ ​LCD​ ​ដោយ​ ​Files​ ​ប្រភេទ​ ​RAW​ ​មាន​ពីរ​ផ្នែក​ ​គឺ​ទិន្នន័យ​ ​RAW​ ​ពិត​ប្រាកដ​ ​ដែល​បាន​ពី​ ​Sensor​ ​កាមេរ៉ា​ ​និង​ ​JPEG preview​ ​ដែល​បាន​ដំណើរការ​រួច​។ កម្មវិធី​បើក​មើល​រូបភាព​ភាគច្រើន​ ​រួម​ទាំង​លើ​កាមេរ៉ា​ ​LCD​ ​ប្រើប្រាស់​ ​JPEG preview​ ​នេះ​បង្កប់​ចូល​ក្នុង​ ​RAW file​ ​ដើម្បី​បង្ហាញ​រូបភាព​ទៅ​កាន់​អ្នក​។

គុណសម្បត្តិ​របស់​ ​RAW format

  • បើ​ប្រៀបធៀប​ទៅ​នឹង​ទម្រង់​ ​JPEG 8-bit​ ​ដែល​អាច​ផ្ទុក​បាន​តែ​លក្ខណៈ​ពណ៌​ ​២៥៦​ ​ ពណ៌ក្រហម​ ​ពណ៌បៃតង​ ​និង​ពណ៌ខៀវ​ ​(សរុប​មាន​ ​១៦​ ​លាន)​ ​សម្រាប់​រូបភាព​ ​RAW 12-bit ​ ​មាន​លក្ខណៈ​ពណ៌​ ​៤ ០៩៦​ ​ពណ៌ក្រហម​ ​ពណ៌បៃតង​ ​និង​ពណ៌ខៀវ​ ​(ប្រហែល​ ​៦៨​ ​ពាន់​លាន​ពណ៌)​ ​និង​អាច​ខ្ពស់​ជាង​នេះ​។

  • File​ ​ប្រភេទ​ ​RAW​ ​មាន​នូវ​ ​Dynamic range​ ​ជាច្រើន​ដែល​អាច​ប្រើប្រាស់​សម្រាប់​ទាញ​មក​វិញ​នូវ​កម្រិត​ភ្លឺ​ ​ឬ​ងងឹត​របស់​រូបភាព​ ​ឬ​ផ្នែក​ជាច្រើន​ទៀត​របស់​រូបភាព​។

  • ពេល​រូបភាព​ ​RAW​ ​បង្កើត​រាល់​កាមេរ៉ា​ ​Setting​ ​ឬ​ ​Meta Data​ ​រួម​ទាំង​ព័ត៌មាន​ជាក់លាក់​អំពី​ កាមេរ៉ា​ ​ត្រូវ​បាន​បន្ថែម​ក្នុង​ ​File​ ​ដែល​មាន​ន័យ​ថា​រូបភាព​នោះ​មិន​ទាន់​កែប្រែ​អ្វី​ទាំងអស់​ ​ដែល​ Settings​ ​គ្រាន់​តែ​ផ្ដល់​ជា​ ​Reference​ ​ហើយ​អ្នក​អាច​ផ្លាស់ប្ដូរ​ពេល​ក្រោយ​បាន​ក្នុង​កម្មវិធី​ដូចជា​ ​Lightroom​ ​និង​ ​Photoshop។ នេះ​ជា​គុណសម្បត្តិ​ធំ​បំផុត​សម្រាប់​ការ​ប្រើប្រាស់​ ​RAW ព្រោះ​ប្រសិនបើ​អ្នក​ប្រើប្រាស់​ ​Setting​ ​ដូចជា​ការ​កំណត់​ ​White Balance​ ​លើ​កាមេរ៉ា​មិន​ត្រឹមត្រូវ​ជា​ចៃដន្យ​ ​អ្នក​នៅ​តែ​មាន​ជម្រើស​សម្រាប់​ផ្លាស់ប្ដូរ​ពេល​ក្រោយ​។

  • ដោយសារ​ចំនួន​ពណ៌​រក្សា​ទុក​ក្នុង​រូបភាព​ប្រភេទ​ ​RAW​ ​ដែល​ជា​ប្រភេទ​ ​Color Space (sRGB ឬ​ Adobe RGB)​ ​ក៏​មិន​សំខាន់​ដែរ​ ​ដែល​ពេល​អ្នក​ថតរូប​ក្នុង​ទម្រង់​ ​RAW​ ​អ្នក​អាច​ផ្លាស់ប្ដូរ​វា​ទៅ​ ​Color Space​ ​ផ្សេង​ក្រោយ​ការ​ផលិត។

  • មិន​ដូច​នឹង​ ​JPEG​ ​នោះ​ទេ​ ​File​ ​ប្រភេទ​ ​RAW​ ​ធ្វើការ​ ​Compress​ ​មិន​មាន​ការ​បាត់បង់​នោះ​ទេ​ មាន​ន័យ​ថា​វា​មិន​ខូចខាត​ពី​ទម្រង់​ដើម​សម្រាប់​ការ​ ​Compress​ ​រូបភាព​នោះ​ឡើយ​។

  • សម្រាប់​ ​File​ ​ប្រភេទ​ ​RAW​ ​អ្នក​អាច​ប្រើប្រាស់​ ​Sharpening Algorithm​ ​កាន់​តែ​ល្អ​ ​និង​ស្មុគស្មាញ​សម្រាប់​រូបភាព​របស់​អ្នក​ក្នុង​ ​PC។

  • File​ ​ប្រភេទ​ ​RAW​ ​អាច​ប្រើប្រាស់​ជា​ភស្តុតាង​សម្រាប់​ម្ចាស់​រូបភាព​ ​និង​ជា​រូបភាព​ត្រឹមត្រូវ​ដែល​មិន​មាន​ការ​កែតម្រូវ​។

គុណវិបត្តិ​របស់​ ​RAW format

  • រូបភាព​ប្រភេទ​ ​RAW​ ​ត្រូវការ​ការ​ដំណើរការ​ក្រោយ​ការ​ថត​ ​និង​បម្លែង​មុន​អាច​បើក​មើល​បាន​ ​ដែល​បន្ថែម​ចំនួន​ពេលវេលា​ទៅ​លើ​ការងារ​ទាំងនេះ​។

  • រូបភាព​ប្រភេទ​ ​RAW​ ​ចំណាយ​ ​Memory​ ​និង​ ​Space​ ​ច្រើន​ជាង​រូបភាព​ ​JPEG​ ​ដែល​មាន​ន័យ​ថា​មេម៉ូរីកាត​អាច​រក្សា​ទុក​តែ​រូបភាព​ប៉ុន្មាន​ប៉ុណ្ណោះ​ ​ហើយ​កាមេរ៉ា​ ​Buffer​ ​ឆាប់​ពេញ​ ​ដែល​ធ្វើ​ឲ្យ​កម្រិត​ ​Frame​ ​មាន​ការ​ធ្លាក់​ចុះ​។ អ្នក​ក៏​ត្រូវការ​ ​RAM​ ​និង​ ​Disk storage​ ​កាន់​តែ​ច្រើន​លើ​កុំព្យូទ័រ​ដើម្បី​រក្សា​ទុក​រូបភាព​ ​RAW។

  • File​ ​ប្រភេទ​ ​RAW​ ​មិន​ទាន់​មាន​លក្ខណៈ​ស្តង់ដារ​នៅ​ឡើយ​ទេ​ ​សម្រាប់​ក្រុមហ៊ុន​ផ្សេង​គ្នា​។ ឧទាហរណ៍៖ Nikon software​ ​មិន​អាច​បើក​មើល​ ​File RAW​ ​ដែល​ចេញ​ពី​ ​Canon​ ​បាន​ទេ​ ហើយ​ ​Canon​ ​ក៏​មិន​អាច​បើក​មើល​ ​File RAW​ ​ពី​ ​Nikon​ ​បាន​ដែរ​។ លើស​ពី​នេះ​ ​មិន​មែន​រាល់​ Viewer​ ​និង​ ​Editor​ ​អាច​បើក​ ​File RAW​ ​បាន​ទេ​។ ប្រសិនបើ​អ្នក​មាន​កាមេរ៉ា​ថ្មី​ដែល​ទើប​នឹង​ចេញ​ ​អ្នក​ប្រហែល​ត្រូវការ​រង់ចាំ​សម្រាប់​កំណែ​ទម្រង់​ ​Software​ ​របស់​ក្រុមហ៊ុន​ស្រាប់​បើក​ File RAW​ ​និង​ធ្វើការ​លើ​វា​បាន​។

  • អ្នក​នឹង​ត្រូវ​បម្លែង​ ​File RAW​ ​ទៅ​ទម្រង់​ដូចជា​ ​JPEG​ ​ឬ​ ​TIFF​ ​មុន​ឲ្យ​ទៅ​មិត្តភ័ក្ដិ​ ​និង​អតិថិជន​ ដែល​ពេល​ខ្លះ​ពួកគេ​មិន​មាន​ ​Tools​ ​សម្រាប់​បើក​មើល​នោះ​ទេ​។

  • ពីព្រោះ​តែ​ ​File RAW​ ​មិន​អាច​កែប្រែ​ដោយ​ ​Third party software​ ​ដែល​ ​Settings​ ​នឹង​រក្សា​ទុក​ក្នុង​ ​File​ ​ដាច់​ដោយ​លែក​ ​(XMP)​ ​ដែល​មាន​ន័យ​ថា​ ​ប្រើប្រាស់​ ​Storage​ ​កាន់​តែ​ច្រើន​ ​និង​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ ​File​ ​(លុះត្រាតែ​អ្នក​បម្លែង​ ​File RAW​ ​ទៅជា​ ​DNG)។

  • ដោយសារ​ទំហំ​រូបភាព​ ​RAW​ ​ដំណើរការ​ក្នុង​ការ​ ​Backup​ ​ ឬ​ ​Archive​ ​ចំណាយ​ពេលវេលា​ច្រើន​។

២. អ្វី​ទៅ​ជា​ ​JPEG?

JPEG​ ​ជា​ទម្រង់​រូបភាព​ដែល​ពេញ​និយម​ប្រើប្រាស់​ច្រើន​សម្រាប់​ការ​ថតរូប​បច្ចុប្បន្ន​ ​ដែល​អាច​បង្ហាញ​ពណ៌​រាប់​លាន​ក្នុង​ ​File​ ​ដែល​បាន​ ​Compress​ ​ក្នុង​កម្រិត​ខ្ពស់​។ បច្ចេកទេស​ដែល​ ​JPEG ប្រើប្រាស់​សម្រាប់​ ​Compress​ ​គឺ​ ​Lossy​ ​ដែល​មាន​ន័យ​ថា​ព័ត៌មាន​ជាក់លាក់​ណា​មួយ​ត្រូវ​បាន​លុប​ចេញ​ពី​រូបភាព​។ កម្រិត​ផ្សេង​គ្នា​សម្រាប់​ការ​ ​Compress​ ​(ជា​ភាគរយ​)​ ​អាច​អនុវត្ត​លើ​រូបភាព​ ​JPEG​ ​ដែល​មាន​ផល​ប៉ះពាល់​លើ​គុណភាព​ ​និង​ទំហំ​របស់​រូបភាព​។ ជា​រួម​ ​ភាព​លម្អិត​កាន់​តែ​ច្រើន​ ទំហំ​ ​File​ ​កាន់​តែ​ធំ​។

គុណសម្បត្តិ​របស់​ JPEG format

  • រូបភាព​ប្រភេទ​ ​JPEG​ ​ត្រូវ​បាន​ដំណើរការ​យ៉ាង​ពេញលេញ​ ​ក្នុង​កាមេរ៉ា​ ​ហើយ​រាល់​ ​Settings ដូចជា​ ​White Balance, Color Saturation, Tone Curve, Sharpening​ ​និង​ ​Color Space​ ​បាន​អនុវត្ត​រួចរាល់​ទៅ​លើ​រូបភាព​ ​ដូច្នេះ​អ្នក​មិន​ត្រូវការ​ចំណាយ​ពេល​ទៅ​លើ​រូបភាព​ក្រោយ​ពេល​ថត​នោះ​ទេ​។ អ្វី​ដែល​អ្នក​ត្រូវការ​ធ្វើ​នោះ​គឺ​ទាញ​រូបភាព​ចេញ​ពី​មេម៉ូរីកាត​ ​និង​ប្រើប្រាស់​តែម្ដង​។

  • រូបភាព​ប្រភេទ​ ​JPEG​ ​មាន​ទំហំ​តូច​ជាង​រូបភាព​ប្រភេទ​ ​RAW​ ​ដែល​ចំណាយ​ ​Storage​ ​និង​ថាមពល​សម្រាប់​ដំណើរការ​តិច​ជាង​។

  • ដោយសារ​មាន​ទំហំ​តូច​ ​កាមេរ៉ា​អាច​ ​Write File​ ​ប្រភេទ​ ​JPEG​ ​បាន​លឿន​ជាង​ ​ដែល​បង្កើន​នូវ​ចំនួន​រូបភាព​ដែល​អាច​សក្ដិសម​ក្នុង​កាមេរ៉ា​ ​Buffer​ ​បណ្ដោះ​អាសន្ន​។ មាន​ន័យ​ថា​បើ​ប្រៀបធៀប​នឹង​ ​RAW​ ​អ្នក​អាច​ថត​នូវ​ ​Frame​ ​កម្រិត​ខ្ពស់​ក្នុង​មួយ​វិនាទី​ ​និង​រយៈពេល​យូរ​។

  • ឧបករណ៍​ ​និង​ ​Software​ ​ទំនើបៗ​ភាគច្រើន​គាំទ្រ​ដល់​រូបភាព​ប្រភេទ​ ​JPEG។

  • កាមេរ៉ា​ឌីជីថល​ផ្ដល់​នូវ​ជម្រើស​ ​Compress​ ​និង​ទំហំ​សម្រាប់​ការ​រក្សា​ទុក​រូបភាព​ ​JPEG​ ​ដែល​អាច​ឲ្យ​អ្នក​មាន​ជម្រើស​សម្រាប់​គុណភាព​ ​និង​ទំហំ​រូបភាព។

  • ទំហំ​តូច​ក៏​មាន​ន័យ​ថា​លឿន​ជាង​ ​និង​ការ​ ​Backup​ ​មាន​ប្រសិទ្ធភាព​ជាង​ផង​ដែរ។

គុណវិបត្តិ​របស់​ ​JPEG format

  • Algorithm​ ​ក្នុង​ការ​ ​Compress​ ​គឺ​ ​Lossy​ ​មាន​ន័យ​ថា​អ្នក​នឹង​បាត់បង់​ភាព​លម្អិត​មួយ​ចំនួន​ពី​រូបភាព​របស់​អ្នក​។ ការ​បាត់បង់​ភាព​លម្អិត​នេះ​ជាពិសេស​ ​File​ ​ដែល​ ​Compress​ ​ក្នុង​កម្រិត​ខ្ពស់​ ​នឹង​បង្ហាញ​ក្នុង​រូបភាព​ជា​ ​Artifact​ ​ហើយ​នឹង​បង្ហាញ​តិច​តួច​ទៅ​កាន់​ភ្នែក​ដែល​អាច​មើល​បាន​។

  • រូបភាព​ ​JPEG 8-bit​ ​មាន​ពណ៌​កំណត់​ប្រហែល​ ​១៦ លាន​ដែល​មាន​ន័យ​ថា​រាល់​ពណ៌​ដទៃ​ទៀត​ដែល​កាមេរ៉ា​អាច​ថត​បាន​នឹង​ច្រាន​ចោល​ពេល​រូបភាព​បម្លែង​ទៅ​ជា​ទម្រង់​ ​JPEG។

  • រូបភាព​ ​JPEG​ ​ក៏​មាន​នូវ​ ​Dynamic range​ ​តិច​ជាង​រូបភាព​ ​RAW​ ​ដែល​មាន​ន័យ​ថា​ការ​ទាញ​យក​មក​វិញ​នូវ​កម្រិត​ភ្លឺ​ ​ឬ​ងងឹត​ ​និង​តំបន់​ស្រមោល​នឹង​ពិបាក​កែ​តម្រូវ​ ​ហើយ​ពេល​ខ្លះ​មិន​អាច​ទៀត​ផង​។

  • តាំង​ពី​កាមេរ៉ា​ដំណើរការ​រូបភាព​ ​JPEG​ ​ពេញ​លេញ​ ​កាមេរ៉ា​ ​Setting​ ​ណា​មួយ​ ​Error​ ​នឹង​មិន​អាច​កែប្រែ​បាន​ទេ​។ ឧទាហរណ៍៖​ ​ប្រសិនបើ​អ្នក​បន្ថែម​នូវ​ ​Sharpening​ ​ទៅ​កាន់​រូបភាព​ អ្នក​នឹង​មិន​អាច​ ​Unsharpen​ ​រូបភាព​ពេល​ក្រោយ​បាន​ទេ​។

យ៉ាង​ណា​មិញ​ប្រសិនបើ​អ្នក​ផ្ដោត​ខ្លាំង​លើ​ការ​ថតរូប​ ​ហើយ​ចង់​លក់​ស្នាដៃ​របស់​អ្នក​ទៅ​អនាគត​ ​អ្នក​គួរ​ថតរូប​តាម​ទម្រង់​ ​RAW format។ ប្រសិនបើ​អ្នក​គ្រាន់​តែ​ចង់​ថតរូប​កម្សាន្ត​នោះ​ទេ​អ្នក​គួរ​ថតរូប​តាម​ទម្រង់​ ​JPEG៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Photographylife   ប្រែសម្រួល ​៖ ប៊ុន ធឿន