មើលគំរូរាង iPhone Pro អមជាមួយ iOS 12
- អង្គារ, 22 សីហា 2017 02:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលគំរូរាង iPhone Pro អមជាមួយ iOS 12
ចន្លោះមិនឃើញ
អ្នករចនា John Calkins បានបង្ហោះចេញផ្សាយនូវរូបភាពជាច្រើនសន្លឹក ជុំវិញគំរូរាងទូរសព្ទ iPhone Pro និងប្រព័ន្ធប្រតិបត្តិ iOS 12។ លោកជឿជាក់ Apple នឹងបន្ថែមនូវមុខងារ HomeBar ដែលភ្ជាប់ជាមួយប៊ូតុង Home បង្កប់លើអេក្រង់ ដែលអនុញ្ញាតឲ្យយើងធ្វើការបើកមើល Notification និង Widget ក៏ដូចជាបន្ថែម Shortcuts ផ្សេងៗបានយ៉ាងឡូយ។
បន្ថែមនឹងផ្ទៃអេក្រង់ពេញសងខាង និងបំពាក់នូវអេក្រង់ Ultra-HD OLED មើលទៅកាន់តែស៊ីវិល័យ។ ទាក់ទងនឹងមុខងារ HomeBar លោក Calkins បានសង្កត់ធ្ងន់ទៅបច្ចេកវិទ្យា 3D Touch ដែលអាចធ្វើជាជំនួយការប្រើប្រាស់មុខងារជាច្រើនទៀតបានយ៉ាងលឿននិងមានភាពងាយស្រួលជាងមុន។