Google Play Store សុខៗស្រាប់តែបាត់ពីម៉ាស៊ីន មានវីធីដោះស្រាយ
- 2017-08-21 03:00:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Google Play Store សុខៗស្រាប់តែបាត់ពីម៉ាស៊ីន មានវីធីដោះស្រាយ
ចន្លោះមិនឃើញ
ជាធម្មតាកម្មវិធីដែលជាប្រភពទាញយក App ដែលមានឈ្មោះ Google Play Store រមែងមានស្រាប់នៅខាងក្នុងម៉ាស៊ីននៃស្មាតហ្វូនឬថេបប្លែត Android។ ប៉ុន្តែចៃដន្យសុខៗស្រាប់តែ Play Store បាត់ពីម៉ាស៊ីន ដែលអ្នកប្រើប្រាស់មួយចំនួន ត្រូវបង្ខំចិត្តធ្វើការ Reset គ្រឿងសារជាថ្មី ដែលអាចប៉ះពាល់ដល់បាត់ឯកសារសឹងទាំងស្រុង។
តាមពិតមានវិធីទាញយកនិងដំឡើងវាមកវិញបាន ហើយងាយស្រួលជាទីបំផុត។
១.បើកមុខងារ Unknown Source
មុនឈានដល់ជំហានទៅទាញយកកំណែ APK នៃ Play Store យើងត្រូវបើកមុខងារ Unknown Source ជាមុនសិន ដើម្បីអនុញ្ញាតឲ្យម៉ាស៊ីនធ្វើដំឡើងកម្មវិធីគ្មានប្រភពចេញពី Play Store។
២.ទាញយកកំណែ APK នៃកម្មវិធី Play Store
#បញ្ជាក់: ករណីម៉ាស៊ីន Android ស្ថិតនៅជំនាន់ទាប ត្រូវរើស Play Store ជំនាន់ទាប ដោយពិនិត្យមើលត្រង់កន្លែង Minimun Version មុនពេលទាញយក
៣.វិធីដំឡើង Google Play Store
ចូលទៅកាន់កម្មវិធី File Manager ត្រង់កន្លែង Download > ស្វែងរកឯកសារ APK នៃ Play Store ដែលបានទាញយកពីខាងលើ
ចុចលើពាក្យ Install
ចុច Done ឬ Open ជាកិច្ចបញ្ចប់។
៥ យ៉ាងត្រូវដឹង បើមិនចង់ឲ្យគេលួច Hack Facebook Page បាន