ប្រយ័ត្នទិញប៉ះ iPhone Clone ពីសិង្ហបុរី កំពុងរីករាលដាលពេញទីផ្សារក្នុងស្រុក
- 2017-08-22 01:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នទិញប៉ះ iPhone Clone ពីសិង្ហបុរី កំពុងរីករាលដាលពេញទីផ្សារក្នុងស្រុក
ចន្លោះមិនឃើញ
ទីផ្សារលក់ទូរសព្ទ iPhone (Clone) ក្លែងក្លាយកំពុងពេញនិយមនៅតាមប្រទេសជាច្រើនជុំវិញពិភពលោក។ ប្រភេទ iPhone ទាំងនោះគឺមានរូបរាង ៩៩ ភាគរយដូចនឹងរបស់ពិតចេញពី Apple ប៉ុន្តែគុណភាពផលិតគ្មានមូលដ្ឋានច្បាស់លាស់បញ្ជាក់ពីក្រុមហ៊ុនណាមួយនោះឡើយ។
iPhone ក្លែងក្លាយរបស់សិង្ហបុរីដែលក្រៅស្រុកគេនិយមហៅថា Clone មានផលិតមិនថាតែនៅសិង្ហបុរី, តៃវ៉ាន់និងចិន ហើយកន្លងទៅក៏សង្កេតឃើញមានយកមកលក់ក្នុងទីផ្សារកម្ពុជាមួយចំនួនតូច។ តម្លៃរបស់វាជាធម្មតាថ្លៃចន្លោះ ១៦០ ទៅ ២៨០ ដុល្លារតាមប្រភេទម៉ូដែល ខុសពី iPhone ពិតប្រាកដរបស់ Apple មានលេខកូដ ZA (សិង្ហបុរី) ថ្លៃខ្ទង់ ៦៤៩ ដុល្លារ។
+ដើម្បីឲ្យអ្នកបែងចែកដាច់ស្រេចរវាង iPhone ពិតឬក្លូន ត្រូវមើលដូចតទៅ៖
+តើអ្នកគួរទិញប្រើប្រាស់ដែរឬទេ?
បើជ្រុលមានថវិកាក្បែរ ២០០ ដុល្លារ អ្នកមិនគួរជ្រើសរើសទិញ iPhone ក្លែងក្លាយមកប្រើប្រាស់ឡើយ ខណៈបច្ចុប្បន្នទីផ្សារស្មាតហ្វូនក្នុងស្រុក ខ្លះតម្លៃជាង ១០០ ដុល្លារក៏អាចទិញស្មាតហ្វូនមួយគ្រឿង ចេញពីក្រុមហ៊ុនច្បាស់លាស់, មានប័ណ្ណធានា, ប្រើប្រាស់ដោយទំនុកចិត្ត គួបផ្សំនឹងគុណភាពល្អប្រសើរជាង iPhone ក្លែងក្លាយទាំងនោះផង ប៉ុន្តែបើអ្នកគិតថាអ្នកចង់ទិញដើម្បីអួតបង្ហាញពីរូបរាងនៃស្លាកយីហោ Apple អ្នកអាចសាកល្បងចំណាយបានទៅតាមការគួរ។
ទស្សនាវីដេអូខាងក្រោមពីដំណើរការម៉ាស៊ីន iPhone ក្លែងក្លាយមុនសម្រេចចិត្តទិញ