រឿង​ចេញ​សែក​​ស្អុយ​ Sean Kingston ​អាច​ដេក​គុក​ស្អាត​

  • 2017-08-21 11:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលា​ការ​​បាន​ចេញ​ដឺ​ការ​ចាប់​ខ្លួន តារា​ចម្រៀង​សញ្ជាតិ​ចាម៉ៃកា​-​​អាមេរិក​ Sean Kingston ​បន្ទាប់​ពី​រូប​គេ​ចេញ​មូលប្បទានប័ត្រ​ប័ត្រ​ស្អុយ​​ដើម្បី​ទិញ​នាឡិកា​ម៉ាក Rolex ខ្សែ​កពេជ្រ និង​គ្រឿង​អលង្ការ​ផ្សេង​ទៀត​ក្នុង​ហាង​លក់​គ្រឿង​អលង្ការ​ Haimov Jewelers ​រដ្ឋ​ Florida ​កាល​ពី​ឆ្នាំ​មុន។

ម្ចាស់​បទ​ “Beautiful Girl” ​រូប​នេះ​កំពុង​អង្វរ​ឱ្យ​តុ​លា​ការ​​សហរដ្ឋ​អាមេរិក​បញ្ចប់​ដឺ​ការ​ចាប់​ខ្លួន​ហើយ​ទុក​ពេល​ឱ្យ​រូប​លោក​ដោះ​ស្រាយ​រឿង​ក្ដី​ចាស់​នេះ​ជា​មួយ​ម្ចាស់​ហាង។ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន​តុ​លា​ការ​បាន​បង្គាប់​ឱ្យ​តារា​ចម្រៀង​វ័យ​ ២៧​ ​ឆ្នាំ​ Sean Kingston ​បង់​ ៤៤ ០០០ ​ដុល្លារ​ទៅ​ឱ្យ​ម្ចាស់​ហាង​គ្រឿង​អលង្ការ។ យោង​តាម​ប្រ​ភព​ពី​ TMZ.com ​ថា​ Sean Kingston ​មិន​បាន​ដឹង​ពី​ការ​បង្គាប់​របស់​តុ​លា​ការ​ឡើយ តែ​គិត​ថា​ជា​ករ​ណី​ផ្សេង​ទៅវិញ​។

ដោយ​ឡែក​ក្នុង​សំណុំ​ឯក​សារ​ច្បាប់​ថ្មី​របស់​តារា​ចម្រៀង​រូប​នេះ​និយាយ​ថា ​រូប​លោក​ពិត​ជា​សោក​ស្ដាយ​ ​ហើយ​ត្រៀម​ខ្លួន​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​កាត់​ក្ដី​ថ្មី​ពី​តុ​លា​ការ។ ក្រៅ​ពី​នេះ​រូប​គេ​ក៏​សុំ​ឱ្យ​តុ​លា​ការ​លើក​លែង​ទោស​ចាប់​ខ្លួន​ព្រោះ​ឥឡូវ​នេះ​លោក​មាន​បញ្ហា​ហិរញ្ញ​វត្ថុ និង​សុខ​ភាព​មិន​សូវ​ល្អ​បន្ទាប់​ពី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​លួច​ឥវ៉ាន់​ពី​ហាង​ ៕

ប្រភព៖ Deccan Chronicle   ប្រែសម្រួល៖ សិរីបុទ្រ