មាស សុខសោភា ចេញ​មុខ​ស្នើ​សុំ​សម្ដេច​តេជោ​ ហ៊ុន សែន ៣​ចំណុច​

  • 2017-08-22 06:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វេទិកា​​ជាតិ​លើក​ទី​២​​ស្ដី​ពី​ "ការ​​ការ​ពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​" នៅ​វិមាន​សន្តិភាព​ ព្រឹក​មិញ​នេះ​​តារា​ចម្រៀង​ មាស សុខសោភា បាន​ចេញ​មុខ​ស្នើ​សុំ​៣​ចំណុច​ទៅ​កាន់​សម្ដេច​តេជោ​ ហ៊ុន សែន​។

៣​ចំណុច​ដែល​ មាស សុខសោភា ស្នើ​សុំ​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​រួម​មាន​៖​

ចំណុច​ទី​១​ សុំ​ឲ្យ​មាន​ឧទ្យាន​ដោយ​មាន​ការ​ដាំ​ដើម​ឈើ​​​នៅ​ទី​ក្រុង​ភ្នំពេញ។​ ចំណុច​ទី​២​ បញ្ឈប់​ការ​បរបាញ់​​សត្វ​ព្រៃ​ ដោយ​ជំរុញ​​ឲ្យ​ប្រជា​ពល​រដ្ឋ​ឈប់​បរិភោគ​សត្វ​ព្រៃ​ បើ​គ្មាន​ការ​បរិភោគ​សត្វ​ព្រៃ​ក៏​គ្មាន​ការ​បរបាញ់​ដែរ​។ ចំណុច​ទី​៣​ សុំ​ឲ្យ​សម្ដេច​រក្សា​នៅ​បឹង​តាមោក​​​ជា​កន្លែង​ស្ដុក​ទឹក​ដ៏​នៅ​ភ្នំ​បាសិត​​កុំ​ឲ្យ​បាត់​បង់​។

ក្រោយ​ពី​មាន​ការ​​ស្នើ​សុំ​ពី​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថោន សម្ដេច​តេជោ ហ៊ុន សែន​ ក៏​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ផង​ដែរ​។ ព្រម​ទាំង​បាន​​សរសើរ​ មាស សុខសោភា ថា​ការ​លើក​ឡើង​មក​សុទ្ធ​តែ​ត្រូវ​ចំណុច​ទាំង​អស់​ទោះ​បី​ជា​ឡើង​មក​មិន​បាន​ព្រាង​ទុក​៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម