Sony A9​ ​ថត​លើ​គោក​ក៏​លឿន​ ​ថត​ក្នុង​ទឹក​ក៏​ច្បាស់ តម្លៃ​មិន​អាច​តថ្លៃ​សមត្ថភាព​

  • 2017-08-22 06:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណុច​ចាប់​រូប​ស្វ័យប្រវត្តិ​ ​(AF points)​ ​៦៩៣​ ​គ្រាប់​ ​ជា​មួយ​ល្បឿន​ចាប់​រូប​ដល់​ទៅ​ ​២០​ ​ប៉ុស្តិ៍​ ក្នុង​មួយ​វិនាទី​ ​និង​សមត្ថភាព​ថត​រូប​ប្រភេទ​ ​RAW​ ​ជាប់​គ្នា​ចំនួន​ ​២៤១​ ​សន្លឹក ​ក្នុង​មួយ​ ​Buffer​ ​របស់​ ​Sony A9​ ​ធ្វើ​ឲ្យ​អ្នក​ថត​រូប​ជំនាញ​ៗ​ជា​ច្រើន​សរសើរ​មិន​ដាច់​ពី​មាត់។

Sony A9

ការ​សាកល្បង​មួយ​បាន​រក​ឃើញ​ថា​ កាមេរ៉ា​ ​Mirrorless​ ​ម៉ូដែល​ ​Sony A9​ ​មាន​សមត្ថភាព​អាច​ថត​រូប​នៅ​ក្រោម​សមុទ្រ​ដែល​មាន​ពន្លឺ​តិច​ ​តែ​បង្កើត​រូបភាព​ដ៏​ទាក់ទាញ​បាន​។

គិត​តែ​តួ​ខ្លួន​ជាង​ ​៤​ ​ពាន់​ដុល្លារ​ ​Sony A9​ ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​កាមេរ៉ា​ ​Mirrorless​ ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​​​​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​​តម្លៃ​នេះ បើនិយាយ​ពី​សមត្ថភាព​ ​បច្ចេកវិទ្យា​ ​រួម​ការ​រចនា​ដ៏​ពិសេស ​Sony A9​ នឹង​ផ្តល់​គុណតម្លៃ​មិន​អាច​ត​ថ្លៃ​បាន ​សម្រាប់​អ្នក​ថត​រូប​​ជំនាញ​​ៗ​​ដែល​ចូលចិត្ត​ការ​ប្រមាញ់​រូបថត​កីឡា​ ​រូបថត​សារព័ត៌មាន​ ​និង​ការ​ថត​សត្វ​ជា​ដើម៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី