មាន​រឿង​អ្វី​កើត​ឡើង​​នៅ​ពេល ព្រាប សុវត្ថិ ជួប​សម្ដេច​តេជោ​ ហ៊ុន សែន ផ្ទាល់ៗបែបនេះ?

  • 2017-08-22 08:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡើង​ច្រៀង​​លើ​ឆាក​​នៅ​មុខ​ទស្សនិកជន​រាប់​ពាន់​នាក់​ ព្រាប សុវត្ថិ គ្មាន​អារម្មណ៍​ភ័យ​​ខ្លាច​ទេ​ តែ​ពេល​សម្ដេច​​តេជោ​ ហ៊ុន សែន ​ហៅ​​ឲ្យ​បញ្ចេញ​មតិ​យោបល់​ក្នុង​វេទិកា​​ជាតិ​លើក​ទី​២​​ស្ដី​ពី​ "ការ​​ការ​ពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​" បែរ​ជា​ភ័យ​​ញ័រ​ខ្លួន​ទៅ​វិញ​​។

ព្រាប សុវត្ថិ បាន​លើក​ឡើង​ថា ​លោក​សុំ​អភ័យ​ទោស​ផង​ ព្រោះ​ការ​ឡើង​មក​កាន់​វេទិកា​​ថ្ងៃ​នេះ​ មិន​បាន​​​គ្រោង​ទុក​ជាមុន​​នោះ​ទេ​ ​ដូច្នេះ​មាន​អារម្មណ៍​ថា​ភ័យ​ និង​ញ័រ​ រក​ពាក្យ​អ្វី​និយាយ​មិន​បាន​។ លោក​​ក៏បាន​ថ្លែង​អំណរ​គុណ​​ដល់​វេទិកា​ជាតិ​លើក​ទី​២​ស្ដី​ពី​ "ការ​ការ​ពារ​ និង អភិរក្ស​ធនធាន​ធម្មជាតិ​" ដែល​បាន​អញ្ជើញ​សិល្បករ​ឲ្យ​ចូល​រួម​។​​

“ជម្រាបសួរ​ពូ​ ជម្រាបសួរ​រដ្ឋ​មន្ត្រី​ សុំ​ទោស​បាទមក​ពី​ខ្ញុំ​អត់​មាន​គម្រោង​ទុក​ដល់​អ៊ីចឹង​ ឡើង​មក​ញ័រ​ អធ្យាស្រ័យ​លោក​ពូ​អញ្ជើញ​ខ្ញុំ​មក​អត់​ដឹង​និយាយ​អំពី​អ្វី​នោះ​ទេ​"។ ព្រាប សុវត្ថិ បញ្ជាក់​។

ក្រោយ​ពី​ឃើញ​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ ភិត​ភ័យ​ឡើង​ញ័រ​​ ភ្លាមៗ​នោះ​សម្ដេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ក៏​បាន​មាន​ប្រសាសន៍​ទៅ​​កំពូល​តារា​ចម្រៀង​រូប​នេះ​ថា៖ "ឡើង​ច្រៀង​ខន​សឺត​ម្ដង​ៗ​មនុស្ស​មើល​រាប់​ម៉ឺន​នាក់​ តែ​មក​ចាញ់​ច្រាប​មនុស្ស​​ប៉ុន្មាន​រយ​នាក់​ ប៉ុន្តែ​អត់​អី​ទេ​ឡើង​មក​បាន​ប៉ុណ្ណឹង​យក​ហើយ​ អរគុណ​"៕

​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម