តុ Cute រាង​ដូច iPhone មាន​លក់​នៅ​ខ្មែរ បើ​ដឹង​តម្លៃ​ដាច់​ផ្ងារ!

  • 2017-08-23 08:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុ​រាង​ចម្លែក​ដែលរចនា​យក​លំនាំ​រចនា​តាម​ iPhone ត្រូវ​បាន​ហាង​ក្នុង​ស្រុក​មួយ​នាំ​មក​លក់​ ​ធ្វើ​ឲ្យ​មាន​​ការ​ចាប់អារម្មណ៍​ពី​អតិថិជន​​​មួយ​ចំនួន​​។

​ម្ចាស់​ហាង​យីហោ ​ព្រះ​ខ័ន្ទ​ឬទ្ធ លក់​គ្រឿង​សង្ហារឹម ដែល​នាំ​យក​តុ​រៀន​ម៉ាក iPhone ​មក​លក់ បាន​ឲ្យ​ដឹង​ថា តុ​នេះ​មាន​​ចម្រុះ​ពណ៌​ទាំង​ផ្កាឈូក ស ក្រហម​និង​ពណ៌​ជា​ច្រើន​ទៀត។

តុ​ម៉ាក iPhone

តុ​រូបរាង​ដូច​ iPhone នេះ​​​មាន​​ប្រវែង ១ ម៉ែត្រ ​ទទឹង​ប្រមាណ​ជា កន្លះ​ម៉ែត្រ កម្ពស់​មួយ​ជំហរ ៧៥ សម មាន​ថត​ខាង​​ក្នុង​​អាច​ដាក់​របស់​របរ​តូច​ៗ​មួយ​ចំនួន​។ អ្វី​ដែល​ពិសេស​នោះ​គឺ តុ​នេះ​មានមាន​គែម​សងខាង មាន​​ក្រាល​កញ្ចក់​ដូច​ទៅ​នឹង​អេក្រង់ iPhone បេះ​បិទ ហើយ​ថែម​ទាំង​អាច​ដាក់​សៀវភៅ​រៀន​បាន​មួយ​ចំនួន​ តែ​ចំពោះ​គុណភាព​វិញ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​។

តុ​ម៉ាក iPhone ​ដ៏​គួរ​ឲ្យ​ស្រលាញ់​​​នេះ​មាន​តម្លៃ​ប្រមាណ​ជា ១៧០ ដុល្លារ៕

តោះ! មើល​បន្តិច​មើល ពេញ​ចិត្ត​ដែរ​ទេ?

ចុច​អាន​អត្ថបទ៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម