ជិត​ដល់​ម៉ោង​ហើយ! ត្រៀមខ្លួន​ហើយ​ឬ​នៅ​សម្រាប់​ការ​បង្ហាញខ្លួន​របស់ Galaxy Note 8 នៅ​យ​ប់​នេះ​?​

  • 2017-08-23 09:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​មានការ​ចុះផ្សាយ​ជា​ច្រើន​ទា​ក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​អំពី​លក្ខណៈ​ពិសេស​ទូរ​ស័​ព្ទដៃ Galaxy Note 8 ដែល​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​រាប់លាននាក់ នៅ​ជុំវិញពិ​ភព​លោក ទ​ន្ទឹ​ង​រង់ចាំ​យ៉ាង​អន្ទះសា អស់​រយៈពេល​ជាច្រើន​ខែ ក្រុមហ៊ុន​សាម​សុង នឹង​ធ្វើ​ការ​បង្ហាញ​រូបរាង​ជា​សាកល​របស់​ទូរស័ព្ទដៃ Galaxy Note 8 ដ៏​ប្រណិត និង​ជា​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​របស់​ខ្លួន នៅ​វេលា​ម៉ោង ១០ យ​ប់​នេះ ។

បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហ​ទំ​ព័រ​ល្បីៗ​នៅ​ជុំវិញ​ពិ​ភព​លោក​បាន​ឲ្យ​ដឹងថា ទូរ​ស័ព្ទ​ដៃ​ត្រកូល Galaxy Note នឹង​មាន​អេក្រង់​ធំ​ជាង​6.2​អ៊ីង មាន​កម្មវិធី​ស្កែន​ប្រស្រី​ភ្នែក កាមេរ៉ា​ភ្លោះ (Dual Camera) ព្រម​ទាំង​ប៊ិច S-pen កាន់តែ​ទំនើប​ជាង​មុន​។​

ប្រសិនបើ​លោក​អ្នក​ចង់ដឹង​ច្បាស់​ថា រូបរាង​ពិត និង​លក្ខណៈសម្បត្តិ​របស់​កំពូល​ទូរ​ស័​ព្ទ​ដៃ Galaxy Note 8 យ៉ាងណា សូម​កុំ​ភ្លេច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ពី​ទីក្រុង​ញូ​វ​យ៉​ក នាយ​ប់​នេះ ចាប់ពី​ម៉ោង ១០​យ​ប់ត​ទៅ ម៉ោង​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​គេហ​ទំព័រ៖

http://www.samsung.com/global/galaxy/events/unpacked/​

ឬ​គេហ​ទំព័រ​ហ្វេស​ប៊ុ​ក​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​គឺ​៖ Samsung Mobile Cambodia

ឬ​តាម​រយៈ Samsung Mobile Official YouTube Channel

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី