U22 កម្ពុជា ប៉ះឥណ្ឌូណេស៊ីរសៀលនេះជាប្រកួតចុងក្រោយ
- 2017-08-24 02:15:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U22 កម្ពុជា ប៉ះឥណ្ឌូណេស៊ីរសៀលនេះជាប្រកួតចុងក្រោយ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសកម្ពុជាក្រោមអាយុ ២២ឆ្នាំនឹងត្រូវប្រកួតមួយឥណ្ឌូណេស៊ីវេលាម៉ោង ៣រសៀលនេះ ដែលជាការប្រកួតលើកចុងក្រោយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។
ក្រុមបាល់ទាត់ U22 កម្ពុជាមិនទាន់រកឃើញជ័យជម្នះដំបូងឡើងក្នុងការបង្ហាញខ្លួន៤ប្រកួតកន្លងមក ដោយ ៤ប្រកួតចាញ់ហ្វីលីពីន ២-០, ចាញ់ វៀតណាម ៤-១, ចាញ់ថៃ ៣-០ និងចាញ់ទីម័រខាងកើត ១-០។ ចំណែកឥណ្ឌូណេស៊ីវិញជាក្រុមខ្លាំងដែលអាចលេងស្មើថៃ១-១ យកឈ្នះហ្វីលីពីន ៣-០, ឈ្នះទីម័រខាងកើត ១-០ និងស្មើវៀតណាម ០-០។
មើលទៅលើទម្រង់លេងច្បាស់ណាស់ កម្ពុជានៅក្រោមឥណ្ឌូណេស៊ីឆ្ងាយ។ ជាងនេះទៀតសោតកម្ពុជាបានដកកីឡាករសំខាន់ពីររូបចេញពីបញ្ជីដោយសារមិនគោរពវិន័យគឺ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ។ ចំណែក ឥណ្ឌូណេស៊ីកំពុងស្រេកឃ្លានពិន្ទុជាខ្លាំង ដោយសារនេះជាប្រកួតសំខាន់របស់ពួកគេ ដោយធ្វើយ៉ាងណាយក ៣ពិន្ទុពីកម្ពុជាដើម្បីអាចរក្សាក្ដីសង្ឃឹមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ខ្លួន៕
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង។
តារាងពីន្ទុនៅពូលនីមួយ