រូបភាពដំបូងបំផុតនៃ Lexus RX ស៊េរីថ្មីកៅអីបីជូរ
- 2017-08-24 02:35:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដំបូងបំផុតនៃ Lexus RX ស៊េរីថ្មីកៅអីបីជូរ
ចន្លោះមិនឃើញ
កាលពីឆ្នាំទៅលោក Jeff Bracken អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន Lexus បានបញ្ជាក់ថារថយន្ត Lexus RX ដែលមានបំពាក់កៅអីអង្គុយបីជួរកំពុងតែស្ថិតក្នុងការផលិត។ ឥឡូវនេះមានគេថតបានរូបភាពដំបូងនៃរថយន្ត RX ស៊េរីថ្មី ដែលកំពុងបើកសាកល្បងលើដងផ្លូវ។
តាមរូបភាពដែលថតបាន បង្ហាញថា RX កៅអីបីជួរនេះពិតជាមានប្រវែងវែងជាងមុនពិតមែន ប៉ុន្តែមើលលើប្រវែងពីកង់ទៅកង់ក្រោយហាក់មិនមានការប្រែប្រួល។ ផ្ទុយទៅវិញបានបន្ថែមគូថក្រោយឲ្យវែងជាងមុនបន្តិច សម្រាប់បន្ថែមកៅអីអង្គុយមួយជួរទៀត។
គេរំពឹងថា Lexus RX ស៊េរីថ្មីនេះនឹងបង្ហាញវត្តមានជាផ្លូវការនៅអំឡុងចុងឆ្នាំ ២០១៧ នេះ ហើយនឹងចេញលក់លើទីផ្សារនាដើមឆ្នាំក្រោយ ដោយលក់ជាម៉ូដែលឆ្នាំ ២០១៩៕