មកដឹងមូលហេតុ iPhone ប្រើ RAM តូចជាងស្មាតហ្វូន Android តែល្បឿនលឿនជាង
- 2017-08-25 01:51:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុ iPhone ប្រើ RAM តូចជាងស្មាតហ្វូន Android តែល្បឿនលឿនជាង
ចន្លោះមិនឃើញ
មានមនុស្សជាច្រើនមានគំនិតផ្សេងៗទៅតាមព័ត៌មានដែលទទួលបានសម្រាប់ការប្រៀបធៀបរវាងស្មាតហ្វូន Android និង iPhone ដែលជាស្មាតហ្វូន និងប្រព័ន្ធប្រតិបត្តិការពេញនិយមជាងគេសម្រាប់ការប្រើប្រាស់បច្ចុប្បន្ន។ ជាទូទៅ iPhone មានតម្លៃថ្លៃជាងស្មាតហ្វូន Android ដែលសូម្បីតែមាននូវលក្ខណៈសម្បត្តិស្រដៀងគ្នាក៏ដោយ។ យ៉ាងណាមិញ iPhone មានដំណើរការរលូន និងលឿនជាងស្មាតហ្វូន Android ជាមួយនឹងចំនួន RAM ដូចគ្នា ដែលមានន័យថា iPhone ជាមួយ RAM 2GB មានដំណើរការលឿនជាងស្មាតហ្វូន Android RAM 2GB លើមុខងារដូចគ្នា។
ប្រសិនបើប្រៀបធៀបលើ Performance នៃ iPhone 7 (RAM 2GB) ជាមួយនឹង Google Pixel (RAM 4GB) ឬ Samsung S7 (RAM 4GB) អ្នកនឹងមិនសូវឃើញពីភាពខុសគ្នានោះឡើយ ខណៈ iPhone 6 ជាស្មាតហ្វូន Perform ល្អបំផុតកាលជំនាន់របស់វាដែលមាន RAM ត្រឹម 1GB។ ចុះតើហេតុអ្វីបានជា ស្មាតហ្វូន Android ត្រូវការ RAM ច្រើន ហើយហេតុអ្វីបានជា iPhone ទាមទារ RAM តិចជាង ស្មាតហ្វូន Android? ជារួម វាទាក់ទងនឹងកត្តាជាច្រើន ដែលជាមូលដ្ឋានរួមមាន៖
១. Garbage collection
ករណី Android វាមាននូវ Garbage collection ដែលទាមទារនូវមេម៉ូរីច្រើន។ កម្មវិធី Android ប្រើប្រាស់ Java ដូច្នេះទើប Android មាននូវ Garbage collection។ បញ្ហារបស់ Garbage collection គឺថាការប្រើប្រាស់មេម៉ូរីមានការកើនឡើង រហូតដល់ពេលត្រូវប្រមូល ដូច្នេះមានមេម៉ូរីជាច្រើនដែលមិនចាំបាច់ត្រូវបានបង្កើតនឹងរក្សាទុក។ វាមានផលអាក្រក់លើឧបករណ៍ជាមួយនឹងការកំហិតមេម៉ូរី និងគ្មានជម្រើសសម្រាប់ប្ដូរ។ ពេល Garbage collector ដំណើរការ វាធ្វើការ Scan នូវ Head (ផ្នែករក្សាទុក Object របស់មេម៉ូរី) ដើម្បីស្វែងរកមេម៉ូរីដែលមិនប្រើប្រាស់ ហើយវាជាដំណើរការធំដែរ ដែលធ្វើឲ្យឧបករណ៍យឺតរហូតដល់វាបញ្ចប់។
iPhone មិនប្រើប្រាស់ Garbage Collection នោះទេ។ វាប្រើប្រាស់ Automatic Reference Counting ដែលជាវិធីដែលមានភាពច្នៃប្រឌិតសម្រាប់គ្រប់គ្រង Objects ជាច្រើនរបស់ Objective-C លើ iOS។ វាមានតួនាទីដូចគ្នានឹង Garbage Collection ប៉ុន្តែ ARC មិនធ្វើការកាន់កាប់ Reference cycle ដោយស្វ័យប្រវត្តិនោះទេ។
២. User Interface
អ្នកប្រើប្រាស់ Android ជាញឹកញាប់មានការរិះគន់អំពីស្មាតហ្វូនមានដំណើរការយឺត ប៉ុន្តែ iOS UI ដំណើរការបានយ៉ាងរលូន។ ហេតុផលសំខាន់គឺថា iOS UI កើតឡើងក្នុង Thread ដាច់ដោយលែកជាមួយនឹង Real-time priority ប៉ុន្តែលើ Android កើតឡើងក្នុង Main thread ជាមួយនឹង Normal priority ដែលមានន័យថា កម្មវិធីដទៃទៀតលើ Android អាចប្រើប្រាស់ Processor ច្រើនលើស និងធ្វើឲ្យមានផលប៉ះពាល់ដល់ការធ្វើប្រតិបត្តិការផ្សេងៗលើ UI ដែលនាំឲ្យស្មាតហ្វូនយឺត។
៣. App management
Android អាចឲ្យ Developer ដំណើរការ Process ក្នុង Background តាមដោយស៊េរីជាង iOS។ iOS ធ្វើការបិទ Process ណាមួយពេលវាគិតថាវាមិនត្រូវការដំណើរការ លើកលែងតែ កម្មវិធីចាក់បទចម្រៀង ឬកម្មវិធីស្រដៀងនេះមាន Process ក្នុង Background មិនបិទនោះទេ។ Android ផ្ដល់នូវសេរីភាពទៅកាន់ Developer ដែលពេលខ្លះអាចបណ្ដាលឲ្យមានមេម៉ូរី Leaks លើ Background process ដែលមានន័យថាអ្នកត្រូវការប្រយ័ត្នពីអ្វីដែលអ្នកដំឡើងលើ ស្មាតហ្វូន Android។ Android បានព្យាយាមគ្រប់គ្រងលើចំណុចនេះ ដូចជាការបិទកម្មវិធីដែលប្រើប្រាស់ CPU ច្រើនពេក ប៉ុន្តែបញ្ហាទាំងនេះនៅតែមើលដឹងដោយអ្នកប្រើប្រាស់។ iOS មានព្រំដែនកំណត់សម្រាប់ Developers ដូច្នេះបញ្ហាអាចមានតិចជាង។
៤. Hardware
iOS របស់ Apple មានដំណើរការយ៉ាងល្អប្រសើរលើ Hardware របស់ខ្លួន ដោយសារវាត្រូវបានរចនា និងបានសាកល្បងដោយ Apple ហើយផលិតដោយក្រុមហ៊ុនដៃគូរបស់ Apple។ Android មិនមានកម្រិតគ្រប់គ្រងបែបនេះទេ ព្រោះ Software OS developer ធ្វើការដាច់ដោយលែកពីអ្នកបង្កើត Hardware៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖