ប្រធាន​ក្លឹប​ Juventus ថា​ Barca លែង​គួរ​ឲ្យ​ខ្លាច​​ហើយ​

  • 2017-08-25 02:46:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Beppe Marotta ប្រធាន​ក្លឹប​ Juventus បាន​និយាយ​ថា​ Barcelona លែង​ជា​ក្រុម​គួរ​ឲ្យ​ខ្លាច​ដូច​កាល​ពី​៣​ឆ្នាំ​មុន​​​ទៀត​ហើយ​។

Beppe Marotta

ការ​លើក​ឡើង​ដូច្នេះ​របស់​បុរស​សញ្ជាតិ​អ៊ីតាលី​ធ្វើ​ឡើង​ក្រោយ​ក្លឹប​ទាំង​ពីរ​ចាប់​ឆ្នោត​ UEFA Champions League ស្ថិត​ក្នុង​ពូល​ Dដូច​គ្នា​ជាមួយ​នឹង​ជើង​ខ្លាំង​​ក្រិក​ Olympiacos និង​​ជើង​ខ្លាំង​ព័រទុយហ្គាល់​ Sporting CP។

“ពូល​នីមួយ​ៗ​សុទ្ធ​តែ​ជា​ពូល​គ្រោះ​ថ្នាក់ ​សំខាន់​គឺ​ក្រុម​​យើង​ត្រូវ​លេង​ឲ្យ​បាន​ល្អ​មិន​ថា​ប៉ះ​ក្រុម​ណា​ក៏​ដោយ។​ សម្រាប់​ Barcelona បច្ចុប្បន្ន​ហាក់​ចុះ​ខ្សោយ​ជាង​មុន​​ហើយ ​ដោយសារ​បាត់បង់​ Neymar តែ​យ៉ាង​ណា​ក៏​ដោយ​ពួក​គេ​នៅ​តែ​ជា​ក្រុម​ប្រហែស​មិន​បាន"។ Marotta និយាយ​ដូច្នេះ ៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត