ធ្លាយ​ដំណឹង​ថា HTC ចង់​លក់​ជំនួញ​ទាំង​អស់​

  • 2017-08-25 03:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg ឲ្យ​ដឹង​ថា​ HTC ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដ៏​ល្បី​ឈ្មោះ​មួយ​មាន​បំណង​ចង់​លក់​​មួយ​ផ្នែក​តូច​ ឬ គ្រប់​ផ្នែក​ទាំង​អស់​នៃ​ជំនួញ។

​​​​​​​​HTC ធ្លាប់​ទទួល​បាន​កេរ្តិ៍​ល្បី​មិន​ស្ទើរ​ទេ​​​តាម​រយៈ​ការ​បង្ហាញ​ចេញ​ស្មាតហ្វូន​ម៉ាក​ HTC ជាក់​ស្ដែង​ដូច​ជា​ HTC One M7 ដែល​ចេញ​លក់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ជា​ដើម។ ដោយ​សារ​តែ​មាន​ការ​ប្រកួត​ប្រជែង​ពី​ Samsung និង Apple ជា​ដើម​ ធ្វើ​ឲ្យ​ HTC ពិបាក​​នឹង​គ្រប់គ្រង​ស្ថិរភាព​របស់​ខ្លួន។ ប៉ុន្មាន​ឆ្នាំ​នេះ​ HTC ក៏​បាន​បាត់​បង់​បុគ្គលិក​ជាន់​ខ្ពស់​មួយ​ចំនួន​ដែរ​រួម​មាន​លោក Peter Chou ដែល​ជា​នាយក​ប្រតិបត្តិ។

ក្រុមហ៊ុន​តៃវ៉ាន់​មួយ​នេះ​ក៏​មាន​ចំណាប់​អារម្មណ៍​ផង​ដែរ​លើ​ការ​​លក់​ជំនួញ​ VR ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​ជួយ​​ពី​ក្រុមហ៊ុន​ Valve។ ថ្មីៗ​នេះ​ HTC បាន​បញ្ចុះ​តម្លៃ​​ឧបករណ៍​ VR របស់​ខ្លួន​ដល់​ ២០០ ដុល្លារ​ដើម្បី​ទាក់​ទាញ​អតិថិជន។

ទាក់​ទង​នឹង​ដំណឹង​នៃ​ការ​លក់​ជំនួញ​នេះ​ខាង​ក្រុមហ៊ុន​ HTC នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នោះ​ទេ៕​​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង