​ឡាន​អាគុយ​ថ្មី​ ​សាក​ម្ដង​​អាច​បើក​ម៉ា​ឆ្អែត​ដល់​រតនគីរី

  • 2017-08-25 04:56:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ផលិត​រថយន្ត​អគ្គិសនី​ធំ​បំផុត​របស់​អាមេរិក​ ​TESLA​ ​បាន​បង្ហាញ​ថា​ ​ពួក​គេ​នឹង​បញ្ចេញ​រថយន្ត​ប្រភេទ​សណ្ដោង​កុងតឺន័រ​ម៉ូដែល​ថ្មី​ ​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​ ​ដែល​សាក​ម្ដង​បើកបរ​បាន​ប្រមាណ​ ​៥០០​ ​គីឡូម៉ែត្រ។

លោក​ ​Elon Musk

រថយន្ត​នោះ​មាន​ម៉ូដែល​ ​**long-haul**​ ​ដែល​មាន​អត្ថន័យ​ថា​ ​**សម្រាប់​ការ​បើកបរ​ដ៏​វែង​ឆ្ងាយ**​ ​ហើយ​វា​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​នា​ខែ​កញ្ញា​ ​២០១៧។ នេះ​បើ​តាម​ការ​បញ្ជាក់​ផ្ទាល់​ដោយ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ ​TESLA​ ​គឺ​លោក​ ​Elon Musk។

នាយក​ប្រតិបត្តិ​របស់​ ​TESLA​ ​ប្រចាំ​ទី​ក្រុង​មៃអាមី​ ​រដ្ឋ​ផ្លរីដា​ ​សហរដ្ឋអាមេរិក​ ​បន្ថែម​ដែរ​ថា​ ​រថយន្ត​ម៉ូដែល​ថ្មី​នេះ​ ​នឹង​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់​រថយន្ត​ខ្នាត​ធំ​ឲ្យ​លែង​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​រថយន្ត​ដែល​ប្រើ​ឥន្ធនៈ​ ​ហើយ​ក៏​មាន​បច្ចេកវិទ្យា​ពិសេស​ៗ​ជា​ច្រើន​ ​ដើម្បី​សម្រួល​ដល់​ការ​បើកបរ​ផង​ដែរ៕

ប្រភព៖ Reuters   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី