តោះ! ចូលរួម​ SPARK.ផ្តើម​​​ពី​គំនិត​បង្កើត​​គម្រោង​​ចេញ​សកម្មភាព​ដើម្បី​សង្គម​

  • 2017-08-25 11:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«SPARK.» ជា​កម្មវិធីថ្មីមួយ​ដែល​​ចែករំលែក​គំ​និ​ត ភាព​ជា​​អ្នក​ដឺក​នាំតាម​រយៈ​ការ​និយាយ​​​​ជា​សាធារណៈ​​​​ក្រោម​ប្រធានបទ​ផ្សេងៗ​ ពី​វាគ្មិន​ដែល​សុទ្ធសឹងតែ​ជា​យុវ​ជន​​ជំនាន់​ក្រោយ​ដែល​មាន​ភាពក្លាហាន​បញ្ចេ​ញ​​​គំ​និ​ត​របស់ខ្លួន​ទៅកាន់​ទី​សាធារណៈ ។ ចំនុច​ពិសេស​​របស់​កម្មវិធីនេះ គឺ​​ថា​​​ពួកគេ​​នឹង​យក​គំនិតទាំងនោះ​​ទៅ​បង្កើត​​ជា​កម្មវិធី​ផ្សេងៗ​ដើម្បី​ជួយ​ស​ង្គ​ម​បន្ទាប់ពី​កម្មវិធី SPARK.ត្រូវ​បាន​​បញ្ចប់​ ។

SPARK. ក៏​មាន​ការពិភាក្សា​តុមូល​ក្រោម​ប្រធានបទ «​និយមន័យ​នៃ​ភាព​ជោគ​ជ័​យ​» ពី​វាគ្មិន​កិ​ត្តិ​យស​ល្បីៗ​ដូចជា ៖ DJ ណា​ណា​, លោក ឃន ឈុន​ដា​រ៉ា កញ្ញា Catherine V. Hary និង លោក ថៃ វ៉ាន់​ថា (Jerry Thai)​។

កម្មវិធី​នេះ​​បង្តើត​ឡើង​ដោយ​ INSPIRED.Cambodia​ ​​ហើយ​​នឹង​​ក្លាយ​ជា​វេទិកាយុវជន​​ថ្មី​បំផុត​មួយនៅកម្ពុជា​ ដែលនឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២ ខែ​កញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង ១ ដល់ ម៉ោង ៥ នាទី​រសៀល នៅ​សាល​គី​ហ្សូ​ណា​នៃម​ជ្ឈ​ម​ណ្ឌ​ល​សហ​ប្រតិ​បិ​ត្ត​ការ​​កម្ពុជា ជប៉ុន ( CJCC)​៕

ព័ត៌មាន​​បន្ថែម​​​សូម​​​ចូល​​ទៅ​​កាន់​វេបសាយ​ផ្លូវ​ការ www.spark.inspiredcambodia.com

ចង់ដឹង​ថា​គួរ​ឲ្យ​ចាប់​អារម្មណ៍កម្រិតណា​សូមមើលវីដេអូ ៖

​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

ដោយ​៖ ដេត លីដា