ក្ដី​ប្រាថ្នា​អតីត​ Freshie លេខ​២ ​ប៉ង​លើ​ ឈិត​ សុវណ្ណបញ្ញា បាន​សម្រេច​ហើយ​

  • 2017-08-26 02:52:10
  • ចំនួនមតិ

ចន្លោះមិនឃើញ

អតីត​ Freshie ជយលាភី​លេខ​២​ ជំនាន់​ទី​១៥ ឆ្នាំ​២០១៦ លោក ​អ៊ុង ដេវីត ​បាន​សម្រេច​​ក្ដី​ស្រមៃ​របស់ខ្លួន ក្រោយ​ពី​ប៉ង​លើ​កញ្ញា ឈិត សុវណ្ណបញ្ញា អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​។

អ៊ុង ដេវីត បាន​ប្រាប់​ Sabay ​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​ និង​ចាត់​ទុក​ ឈិត សុវណ្ណបញ្ញា​ ជា​ Idol ម្នាក់ ​មុន​ពេល​ចូល​ប្រលូកក្នុង​វិស័យ​សិល្បៈ​ និង​តែង​តែ​មាន​កូន​ចិត្ត​មួយ​លួច​ស្រមៃ​ថា​ ថ្ងៃ​ណាមួយ​​បើ​បាន​ថត​បទ​ចម្រៀង​ជាមួយ​នាង​ មិន​ដឹង​ជា​សប្បាយ​ចិត្ត​ប៉ុណ្ណា​នោះ​ទេ​។ ប៉ុន្តែ​​ក្ដី​ស្រមៃ​ និង​ការ​ទន្ទឹង​រង់​ចាំ​មិន​បាន​ធ្វើ​ឲ្យ​កំលោះ​សង្ហារ​រូប​នេះ​ខក​បំណង​ឡើយ​ ទីបំផុត​លោក​​បាន​សម្ដែង​ជាមួយ​នាង​ក្នុង​បទ​ "ហេតុ​អ្វី​ស៊ូ​ម្ល៉េះ​" ។

“​ពេល​ផលិតកម្ម​ថោន​ ទាក់​ទង​មក​ខ្ញុំ​ហើយ​ប្រាប់​ថា ថត​ MV ជា​មួយ​បង​ ឈិត សុវណ្ណបញ្ញា ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​បង​ ពេល​ហ្នឹង​ស្ទើរ​តែ​ចង់​ហោះ​ ព្រោះ​មិន​នឹក​ស្មាន​ថា​បាន​សម្ដែង​ជាមួយ​ Idol ដែល​ខ្ញុំ​តែង​តែ​​ស្រមើស្រមៃ​តាំង​ពី​នៅ​រៀន​​ថ្នាក់​វិទ្យាល័យ​​មក​ម្ល៉េះ​បង​"។ អ៊ុង ដេវីត ថ្លែង​បញ្ជាក់​។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​ចូល​ប្រលូកសិល្បៈ​​បាន​ជាង​១​ឆ្នាំ​មក​នេះ​ អ៊ុង ដេវីត បាន​លេច​មុខ​មាត់​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ និង​ខ្នាត​ធំ​​ជា​បន្ត​បន្ទាប់​ មាន​ដូច​ជា​រឿង​"ឃុន​ឆាង​ឃុន​ផែន​" រឿង​"សន្យា​ជាតិ​មុន​" រឿង​ "រាជិនី​​​ភូមិ​គ្រឹះ​" និង​ជា​ច្រើន​រឿង​ទៀត​៕​​​​​


អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្តល់ឲ្យ​