សុគន្ធ ថេរ៉ាយុ ខ្លាច​គូស្នេហ៍​​​ប្រច័ណ្ឌ​​ ក្រោយ​ពី​សរសើរ​ ទេព​ បូព្រឹក្ស​ ស្អាត​ដូច​ទេពអប្សរ​​​

  • 2017-08-26 09:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​លាន់មាត់​សរសើរ​ ទេព បូព្រឹក្ស ថា​មាន​សម្រស់​ស្រស់​ស្អាត​ដូច​ទេពអប្សរ​ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់​តែ​ សុគន្ធ ថេរ៉ាយុ ភ័យ​បុក​ពោះ​ខ្លាច​​​ រ៉ាប៊ី ​តារា​ចម្រៀង​នៅ​ក្រោម​ដំបូល​ផលិកម្ម​ជាមួយ​គ្នា​ប្រច័ណ្ឌ​។

សុគន្ធ ថេរ៉ាយុ និង រ៉ាប៊ី ដែល​ជា​គូស្នេហ៍​កំពុង​មើល​ចិត្ត​ថ្លើម​គ្នា​

សុគន្ធ ថេរ៉ាយុ បាន​ប្រាប់​ Sabay ថា លោក​​មាន​​ការ​ព្រួយ​បារម្ភ​ ក្រោយ​ពី​លាន់​មាត់​សរសើរ​ ទេព បូព្រឹក្ស ថា​ស្រស់​ស្អាត​ដូច​ទេពអប្សរ​​រួច​មក​ ព្រោះ​នៅ​ពេល​នេះ​​​​​ខ្លួន​មិន​មែន​ជា​កំលោះ​បេះ​ដូង​នៅ​ទំនេរ​ដូច​ពេល​មុន​​ឡើយ​។ កំពុង​តែ​សិក្សា​មើល​ចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ រ៉ាប៊ី​។

“​ខ្ញុំ​ និង​រ៉ាប៊ី ស្គាល់​គ្នា​​ប្រហែល​ ២ ទៅ​៣ ឆ្នាំ​ហើយ​បង​។​ ខ្ញុំ​ក៏​ទទួល​ស្គាល់​ដែរ​ថា រូប​​ខ្ញុំ​ចាប់​អារម្មណ៍​​​ រ៉ាប៊ី ព្រោះ​គាត់​ជា​​នារី​ម្នាក់​ស្រស់​ស្អាត​ខ្លាំង​ណាស់។​ ស្រី​ស្អាត​បើ​បុរស​មិន​ចាប់​អារម្មណ៍​ចប់​ហើយ​បង​"។ សុគន្ធ ថេរ៉ាយុ បញ្ជាក់​។

សុគន្ធ ថេរ៉ាយុ ​ថា រ៉ាប៊ី ក្រៅ​ពី​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ហើយ​ នាង​​ជា​មនុស្ស​ម្នាក់​តែង​តែ​ជួយ​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន ម៉ត់​ចត់​ និង​ការ​ងារ ជា​ពិសេស​រឿង​ពេល​វេលា​តែ​ម្ដង​។ ចំណុច​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​ចាប់​អារម្មណ៍​លើ​រូប​នាង​៕​​​​​​​​​​​​​

រ៉ាប៊ី

អត្ថបទ៖ ឆុង ស៊ីណាន