៨០%​ ​នៃ​​​ម្ចាស់​​ ​iPhone​ ​មិន​ដែល​គិត​ចង់​​ប្រើ​ស្មាតហ្វូន​ផ្សេង

  • 2017-08-28 04:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​នៅ​សហរដ្ឋអាមេរិក​ ​ទៅ​លើ​យុវជន​ប្រមាណ​ ​២ ១១៧​ ​នាក់​ដែល​បាន​ប្រើ​ ​iPhone​ ​រក​ឃើញ​ថា​ប្រមាណ​ ​៨០%​ ​នៃ​ពួក​គេ​ចង់​ប្រើ​តែ​ ​iPhone​ ​ហើយ​ ​៤៧%​ ​នៅ​ក្នុង​នោះ​បាន​ប្រើ​ ​iPhone​ ​ដល់​ទៅ​ ​៤​ ​ជំនាន់​មក​ហើយ។

តួ​លេខ​ពី​ការ​ស្រាវជ្រាវ​ដដែល​នៅ​រក​ឃើញ​ថា​ ​៧០%​ ​នៃ​ម្ចាស់​ ​iPhone​ ​ទាំង​នោះ​ ​នឹង​នៅ​តែ​ទិញ​ ​iPhone​ ​ជំនាន់​ក្រោយ​ ​ដែល​គេ​ជឿ​ថា​ជា​ ​iPhone 8​ ​នោះ​ ​ហើយ​ពួក​គេ​មិន​បាន​សូម្បី​តែ​គិត​ដល់​ការ​ជ្រើសរើស​ស្មាតហ្វូន​ផ្សេង​មក​ប្រើប្រាស់។

ចម្លើយ​ប្រមាណ​ ​៦៧%​ ​ចេញ​ពី​យុវជន​ ​២ ១១៧​ ​នាក់​ដែល​ប្រើ​ ​iPhone​ ​ទាំង​នោះ​លើក​ឡើង​ថា​ ​iPhone​ ​គឺ​ជា​ស្មាតហ្វូន​ល្អ​បំផុត​ដែល​គ្រប់​គ្នា​គួរ​តែ​ប្រើ​ ​ហើយ​ ​៤៧%​ ​នៃ​ពួក​គេ​អះអាង​ថា​ប្រសិន​ឲ្យ​ពួក​គេ​ប្រើប្រាស់​ស្មាតហ្វូន​ផ្សេង​ ​វា​ប្រៀប​បាន​នឹង​ការ​ធ្វើ​បាប​ពួក​គេ​យ៉ាង​ធ្ងន់ធ្ងរ។

កាន់​តែ​ប្លែក​ហើយ​ពិសេស​នោះ​ ​គឺ​ ​៤០%​ ​នៃ​យុវជន​ ​២ ១១៧​ ​នោះ​អះអាង​ថា​ពួក​គេ​នឹង​ទិញ​យក​ ​iPhone 8​ ​ដែល​បង្ហាញ​ខ្លួន​នា​ខែ​កញ្ញា​ ​២០១៧​ ​នេះ​ ​ទោះ​ជា​វា​តម្លៃ​ចាប់​ពី​ ​១ ០០០​ ​ឡើង​ក៏​ដោយ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម