ទីបំផុត! Uber រកបាននាយកប្រតិបត្តិថ្មី ជាជនជាតិអ៊ីរ៉ង់
- 2017-08-28 03:30:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! Uber រកបាននាយកប្រតិបត្តិថ្មី ជាជនជាតិអ៊ីរ៉ង់
ចន្លោះមិនឃើញ
ក្រោយចំហដំណែងចោលជាច្រើនសប្ដាហ៍ នៅពេលនេះ ក្រុមហ៊ុនផ្ដល់សេវារថយន្តតាក់ស៊ីទំនើប និងធំបំផុតរបស់អាមេរិក Uber បានរកឃើញនាយកប្រតិបត្តិថ្មីហើយ គឺលោក Dara Khosrowshahi។
លោក Dara Khosrowshahi គឺជាអតីតនាយកប្រតិបត្តិរបស់ Expedia ដែលជាក្រុមហ៊ុនផ្ដល់សេវាកក់សំបុត្រយន្តហោះ សណ្ឋាគារ និងរថយន្តតាក់ស៊ីដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក ហើយមានប្រតិបត្តិការគ្រប់ប្រទេសជុំវិញពិភពលោក។
ប្រវត្តិការងារ ក្លាយជានាយកប្រតិបត្តិរបស់ Expedia ក្នុងឆ្នាំ ២០០៥ ហើយកាន់ដំណែងមកដល់បច្ចុប្បន្នមុនចេញទៅ Uber។ ក្នុងឆ្នាំ ២០១៥ លោក Dara Khosrowshahi ក៏កាន់ដំណែងបន្ថែមជាសមាជិកក្រុមប្រឹក្សាភិបាលនៃសារព័ត៌មាន The New York Times ផងដែរ។
កើតថ្ងៃ ២៨ ឧសភា ១៩៦៩ ក្នុងប្រទេសអ៊ីរ៉ង់ ហើយបានមករស់នៅសហរដ្ឋអាមេរិកតាំងពីទសវត្សឆ្នាំ ៧០ លោក Dara Khosrowshahi ជាជនជាតិអ៊ីរ៉ង់ សញ្ជាតិអាមេរិកដែលបច្ចុប្បន្នមានទ្រព្យសកម្មប្រមាណ ៩៦,៤ លានដុល្លារ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖