ក្ដុកក្ដួល! CL បង្ហោះសារយ៉ាង​រំជួល​ចិត្ត​មួយទៅអ្នកគាំទ្រ ដែលមិនធ្លាប់មានពីមុនមក

  • 2017-08-28 06:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ដែល​អ្នក​គាំទ្រ​ភាគ​ច្រើន​តែង​សរសើរ​ថា​ជា​ "Queen of K-Pop” CL បាន​បង្ហោះ​សារ​ដ៏​កម្រ​មួយ​លើ​គណនី​ Instagram ផ្ទាល់​ខ្លួន​របស់​នាង​ រ៉ាយរ៉ាប់​ពី​រឿងរ៉ាវ​មួយ​ចំនួន​ក្នុង​ជីវិត​ឯកជន​របស់​នាង។

កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​សីហា​ម្សិលមិញ​ CL បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ថា៖ "អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ ថា​ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​ពូកែ​និយាយ​អ្វី​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​អរគុណ​ទៅកាន់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​ខំ​អត់ធ្មត់ និង​មិន​អត់ធ្មត់​ចំពោះ​ខ្ញុំ។ ខ្ញុំ​សន្យា​នឹង​អ្នក​ទាំង​អស់​គ្នា​ថា​ បទ​ចម្រៀង​ថ្មី​ នឹង​លេច​វត្តមាន​ក្នុង​ពេល​ឆាប់ៗ​នេះ។ ខ្ញុំ​គ្រាន់​តែ​ចង់​ជម្រាប​អ្នក​ទាំង​អស់​គ្នា​ថា​ ខ្ញុំ​កំពុង​ធ្វើ​ការងារ​នេះ​ហើយ​ ហើយ​ខ្ញុំ​ក៏​មិន​បោះបង់​ដែរ”។

ក្រោយ​និយាយ​ពី​រឿង​ការងារ​រួច​ ម្ចាស់​បទ​ "Hello B*tches” រូប​នេះ​ក៏​បាន​ងាក​មក​និយាយ​រឿង​ផ្ទាល់​ខ្លួន​របស់​នាង​វិញ​ម្ដង៖ "វា​អាច​គ្រាន់​តែ​ជា​ការ​កម្សាន្ត​សម្រាប់​មនុស្ស​មួយ​ចំនួន​ ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​ ហើយ​នេះ​ជា​ជីវិត​ខ្ញុំ។ នៅ​ក្នុង​សិល្បៈ​រយៈ​ពេល​ជា​យូរ​មក​ហើយ​ តាំង​ពី​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​មិន​ដែល​មើល​មក​ក្រោយ​វិញ​ទេ។ ការ​លះបង់​ ភាព​ពលី​ជា​ច្រើន​​ ប៉ុន្តែ​ខ្ញុំ​តែង​តែខិតខំ​ប្រឹង​ប្រែង​គ្រប់​បែប​យ៉ាង​រក្សា​ជីវិត​របស់​ Lee Chae Rin (ឈ្មោះ​កូរ៉េ​របស់​ CL) និង​ CL។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ខ្ញុំ​ឆ្លង​កាត់​ភាព​ប្រែប្រួល​ជា​ច្រើន ទាំង​ល្អ​ និង​អាក្រក់។ ខ្ញុំ​បាន​បែកបាក់​​ជីវិត​ស្នេហា​ និង​ក្រុម​ចម្រៀងដែល​ខ្ញុំ​ស្រលាញ់​បំផុត-ល-។ វា​មិន​មែន​ជា​រឿង​ងាយស្រួល​ទេ​ ពីព្រោះ​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​មាន​ក្នុង​ជីវិត​របស់​ខ្ញុំ”។

CL បន្ត​ថា៖ "ដូច្នេះ​ហើយ​ ខ្ញុំ​ត្រូវ​ការ​ពេល​ខ្លះ​ ដើម្បី​ព្យាបាល​ចិត្ត​ ព្រមទាំង​យក​ឱកាស​នេះ​ទៅ​រៀន​ ទៅ​អភិវឌ្ឍ និង​រិះគិត​ស្វែង​រក​អ្វី​ដែល​ល្អ។ ខ្ញុំ​បាន​ព្យាយាមធ្វើវាទាំង​បង្ខំ​ ដូច្នេះ​លទ្ធផលអាចនឹង​មិនសូវ​ល្អ​ បន្តែ​ខ្ញុំ​បានសម្រេច​ចិត្តថា​បណ្ដោយ​តាម​នោះ​ចុះ ដើម្បី​ចាំ​មើលថា​ពេល​បន្ទាប់នឹង​ទៅជា​យ៉ាង​ណា។ ខ្ញុំ​ចង់​និយាយ​ថា​ ខ្ញុំ​មាន​ក្រុម​ដ៏​អស្ចារ្យ​ក្នុង​ពិភពលោក​ដែលចាំជួយខ្ញុំ ទាំង​លោក​ខាងលិច​ និង​ខាង​កើត ដែល​កំពុង​ខិតខំ​រាល់​ថ្ងៃ​សម្រាប់​ខ្ញុំ”។

ជា​បញ្ចប់​ នាង​ក៏​បាន​ថ្លែង​ការ​អរគុណ​ ព្រម​ជាមួយ​ទឹក​ចិត្ត​ស្រឡាញ់​ និង​ក្ដី​នឹក​រលឹក​ដ៏​ធំធេង​ចំពោះ​អ្នក​គាំទ្រ​របស់​នាង​ទាំង​អស់​ផង​ដែរ។

ដោយឡែក​ ក្រោយ​ CL បង្ហោះ​សារ​មិន​យូរ​ប៉ុន្មាន​ ខាង​ផលិតកម្ម​ YG ក៏​បាន​ចេញ​សារ​មួយ​ដែរ​ បញ្ជាក់​ថា​ CL កំពុង​មមាញឹក​ និង​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​អាល់ប៊ុម​នេះ​ ហើយ​ពួកគេ​នឹង​ផ្ដល់​ដំណឹង​ល្អ​ឆាប់ៗ​នេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី