អស្ចារ្យ​ណាស់! ឃីម ឌីម៉ា ​វាយ​លើ​​ហ្វីលីពីនសន្លប់​ទឹក​២​​ឡើង​ទៅ​មេដាយ​មាស

  • 2017-08-28 07:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​​ខ្លាំង​របស់​កម្ពុជា ឃឹម ឌីម៉ា ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​មេដាយ​មាសហើយ បន្ទាប់​ពី​ផ្តួល​កីឡាករ​​​កីឡាករ​ហ្វីលីពីន​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។ ទឹក​ទី​១ ចៅ​ក្រម​បាន​ផ្តល់​ឲ្យ​កីឡាករ​ហ្វីលីពីន​លើ​កីឡាករ​កម្ពុជា​ម្នាក់​នេះ​គឺ ១០-៩ ប៉ុន្តែ​ចូល​ទឹក​ទី​២ ឃីម ឌីម៉ា​បាន​ព្យាយាម​វាយ​សម្រុក និង​វាយ​កែង​ផ្ទួន​ៗ​ដែល​ធ្វើ​ឲ្យ​​កីឡាករ​ហ្វឹលីពីន​សន្លប់​តែ​ម្តង។ ដូច្នេះ​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ជា​តំបន់​មេដាយ​មាស​ហើយ៕

ឃឹម ឌីម៉ា (ក្រហម)

**ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕**

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​