មកស្គាល់អត្ថន័យលេខកូដសម្ងាត់ខ្លះៗ ដែលគេប្រើនៅព្រលានយន្តហោះ

  • 2017-08-28 08:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានដ្ឋាន គឺ​ជា​កន្លែង​ដ៏​សកម្ម​បំផុត​មួយ ហើយ​សម្បូរ​ទៅ​ដោយ​សេចក្ដី​ប្រកាស​ជាច្រើន រហូត​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​បុគ្គលិក ក៏​ដូច​ជា​អ្នក​ដំណើរ។ ប៉ុន្តែ អ្នក​ប្រហែល​ជា​អាច​ស្ដាប់​ឮ​នូវ​ពាក្យ​ពេចន៍ និង​លេខ​ចម្លែក​មួយ​ចំនួន ដែល​ជាទូទៅ​មិន​សូវ​មាន​អ្នក​ប្រើ​ឡើយ។

ខាងក្រោម​នេះ​គឺ​ជា​លេខ​កូដ​សម្ងាត់​មួយ​ចំនួន និង​អត្ថន័យ​របស់​វា​ដែល​គេ​ប្រើ​នៅ​ព្រលានយន្តហោះ៖

#១ Code Adam ៖ ជា​រឿយៗ​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ព្រលានយន្តហោះ ដើម្បី​ប្រាប់​បុគ្គលិក​ថា​មាន​ក្មេង​កំពុង​បាត់​ខ្លួន នៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន។

#២ Code Bravo ៖ វា​ត្រូវ​បាន​គេ​ប្រើ​អំឡុង​ពេល​ហ្វឹកហាត់​សន្តិសុខ​នៅ​ព្រលានយន្តហោះ។

#៣ Pan Pan ៖ នេះ​គឺ​ជា​ការ​ប្រកាស​អាសន្ន​ជា​អន្តរជាតិ ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជូនដំណឹង​ទៅ​អាជ្ញាធរ​អំពី​ភាព​អាសន្ន​ណា​មួយ។ ទោះ​បី​ជា​វា​មាន​គ្រោះថ្នាក់ ប៉ុន្តែ​មិន​គំរាមកំហែង​ដល់​អាយុ​ជីវិត​ឡើយ។

#៤ 7500 ៖ នេះ​គឺ​ជា​លេខ​កូដ​បញ្ជូន​សញ្ញា ដែល​ត្រូវ​បាន​ប្រើ​នៅ​ពេល​យន្តហោះ​ត្រូវ​​គេ​ប្លន់ ឬ​ស្ថិត​ក្រោម​ការ​គំរាមកំហែង​នៃ​បទ​ឧក្រិដ្ឋកម្ម​ណា​មួយ។

#៥ 7600 ៖ អ្នក​បើកបរ​យន្តហោះ ប្រើ​កូដ​នេះ​ដើម្បី​បញ្ជាក់​ថា វិទ្យុ​ទាក់ទង​របស់​ពួកគេ​ខូច។

#៦ 7700 ៖ វា​គឺ​ជា​កូដ​ទូទៅ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ប្រកាស​អាសន្ន។

#៧ Blue Juice ៖ មាន​ទឹក​ដក់​នៅ​លើ​យន្តហោះ។

ចុច​អាន៖

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង