សឹងមិនជឿ! សត្វសុនខល្បីឈ្មោះ គ្រាន់តែបង្ហោះរូប អាចរកចំណូលបានច្រើន នឹកស្មានមិនដល់

  • 2017-08-28 02:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​សុនខ​មាន​រហស្សនាម​ថា «Manny the Frenchie» ដែល​ជា​ប្រភេទ​សុនខ French Pitbull មួយ​ក្បាល មាន​ចំនួន Follower រហូត​ដល់​ទៅ​ជាង ១ លាន​នាក់​ឯណោះ នៅ​លើ​បណ្តាញ​សង្គម Instagram។

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា សត្វ​សុនខ​មួយ​ក្បាល​នេះ​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន រួម​ទាំង​កម្មវិធី Good Morning America ផង​ដែរ។ មិនតែប៉ុណ្ណោះ សត្វ​សុនខ Manny និង​ម្ចាស់​របស់​វា​ឈ្មោះ Loni Edwards មាន​កិច្ចព្រមព្រៀង​ឧបត្ថម្ភ ជាមួយ​នឹង​ក្រុមហ៊ុន​ដ៏​ល្បី​ឈ្មោះ​នៅ​អាមេរិក Turtle Wax និង Dremel រួម​ទាំង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ផង។

គួរ​បញ្ជាក់​ថា សត្វ​សុនខ​ដែល​មាន​កិច្ចសន្យា​ឧបត្ថម្ភ និង​អ្នក​គាំទ្រ​ច្រើន​ដូច​ជា Manny បែប​នេះ អាច​រក​ចំណូល​បាន​ពី ១០ ០០០ ទៅ ១៥ ០០០ ដុល្លារ សម្រាប់​ការ​បង្ហោះ​ផ្សព្វផ្សាយ​ដែល​មាន​ការ​ឧបត្ថម្ភ នៅ​លើ​បណ្ដាញ​សង្គម Instagram៕

ចុច​អាន៖

ប្រភព៖ indy100   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម