ការប្រគំតន្ត្រីនៅហុងកុងរបស់ G-Dragon មានមនុស្ស ២០ នាក់សន្លប់ ព្រោះ...
- 2017-08-28 14:11:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រគំតន្ត្រីនៅហុងកុងរបស់ G-Dragon មានមនុស្ស ២០ នាក់សន្លប់ ព្រោះ...
ចន្លោះមិនឃើញ
G-Dragon បានប្រារព្ធការប្រគំតន្ត្រីនៅហុងកុងចំនួន ២ថ្ងៃ គឺនៅថ្ងៃទី ២៥ និង ២៦ ខែសីហា ដែលជាផ្នែកមួយនៃដំណើរកម្សាន្តប្រគំតន្ត្រីពិភពលោក (World Tour) Act III: Motte។
ទោះជាយ៉ាងណាក៏ដោយ យប់ទីមួយនៃការប្រគំតន្ត្រី បានធ្វើឲ្យមានការព្រួយបារម្ភ ក្រោយពីមានឧប្បត្តិហេតុកើតឡើង។ អ្នកគាំទ្រដែលបានចូលរួមព្រឹត្តិការណ៍នេះ បានរាយការណ៍ថា ទស្សនិកជនយ៉ាងតិច ២០នាក់ បានសន្លប់ដោយសារតែហ្វូងអ្នកគាំទ្របានរុញច្រានគ្នា។
ព័ត៌មានលម្អិតថា សន្តិសុខម្នាក់បានដួល ហើយការរុញច្រានពីសំណាក់អ្នកគាំទ្រនៅតែបន្ត។ ប៉ូលិស និងឡានពេទ្យត្រូវបានហៅដើម្បីជួយដល់អ្នកដែលធ្លាក់ខ្លួនឈឺ និងសន្លប់។ G-Dragon ក៏លើកពីការព្រួយបារម្ភនេះ ហើយបញ្ឈប់ការប្រគំតន្ត្រីដើម្បីជាការព្រមានដល់អ្នកគាំទ្ររបស់គាត់។ ការប្រគំតន្ត្រីក៏ត្រូវបានកាត់យ៉ាងខ្លី ដោយគ្មានការសម្ដែង Encore នាពេលបញ្ចប់ទេ។
នៅល្ងាចនោះដែរ អ្នករៀបចំរបស់ LiveNation ក៏បានបង្ហោះសារនៅលើគេហទំព័រ Facebook របស់ពួកគាត់ ជាការរម្លឹកដល់អ្នកគាំទ្រពីអាកប្បកិរិយារបស់ពួកគេ ដើម្បីធានានូវសុវត្ថិភាពរបស់អ្នកទាំងអស់គ្នា៕