ប្រាសាទ​បន្ទាយ​សម្រែ​ ភ្ញៀវ​ទេសចរ​ ទៅ​ហួស​មក​ហួស

  • 2017-08-29 02:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទោះបីជា​មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ផ្លូវ​ទៅកាន់​ប្រាសាទ បន្ទាយស្រី​ក្ដី ក៏ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ហាក់​ធ្វើ​ដំ​ណើរ​ទៅ​ហួស​មក​ហួស ​មិនបាន​ចូល​ទស្សនា​ប្រាសាទ​បន្ទាយ​សម្រែ ដែល​ជា​សំណង់​ស្ថាបត្យកម្ម​មាន​រចនាបថ​ដូច​ប្រាសាទ​អង្គ​រ​វត្ត​នោះ​ឡើយ​។

លោក ណា​រិទ្ធ សុធា ជា​អ្នក​ពិនិត្យ​សំបុត្រ​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាសាទ​បន្ទាយ​សម្រែ បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៥០០​នាក់​ប៉ុណ្ណោះ ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ប្រាសាទ​នេះ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អាស៊ី​មាន​ប្រមាណ​ជាង ៣០០​នាក់ និង​អឺរ៉ុប​ប្រមាណ​ជាង ១០០​នាក់​។

លោក​សុធា ​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​ដែល​មាន​ភ្ញៀវ​មក​ទស្សនា​ប្រាសាទ​បន្ទាយ​សម្រែ​តិ​ច​ដោយសារតែ​ប្រាសាទ​នេះ​ស្ថិតនៅ​ដាច់​តែឯង និង​ឆ្ងាយ​ពី​បណ្ដា​ប្រាសាទ​ដ៏​ទៃ​។​ ​

ប្រាសាទ​បន្ទាយ​សម្រែ​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​-​ឃុំ​ព្រះ​ដាក ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប​សាងសង់​ឡើង​ឡើង​ក្នុង​រាជ​ព្រះបាទ​សុរិយ​វ​រ្ម័​នទី​២ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ក្នុង​ព្រហ្មញ្ញសាសនា​។

ប្រាសាទ​នេះ​ត្រូវ​បាន​ចាត់​បញ្ចូល​ជា​សំ​ណង់​ស្ថាបត្យកម្ម​ស្ថិត​ក្នុង​ស​ម័​យ​អង្គ​រ មាន​កំពែង​ពីរ​ជាន់ ធ្វើ​អំពី​ថ្ម​ក្រៀម និង​ប្រាង្គ​កណ្ដាល​ដែល​មាន​រូប​ជា​ផ្កាឈូក​ក្រ​ពុំ​។​ ​

ដើម្បី​ទៅ​ទស្សនា​ប្រាសាទ​នេះ គេ​ត្រូវ​ចូល​តាម​គោ​បុរៈ​ខាង​លិ​ច តែ​ពី​ជំនាន់​ដើម គឺ​តាម​គោ​បុរៈ​ខាងកើត ដែល​ផ្លូវ​ក្រាល​ដោយ​ថ្ម​ភក់ ហើយ​មាន​បង្កាន់ដៃ​លម្អ​ដោយ​ក្បាច់ចម្លាក់​នាគ​បើក​ពពារ​គួរ​ឲ្យ​ស្ញប់ស្ញែង​អស្ចារ្យ​៕

​ ​

អត្ថបទ៖ រស់ សុជាតិ

អត្ថបទថ្មី