តេក្វាន់ដូ​ធ្លាក់​ទាំង​អស់​សល់​តែ​ ស៊ន សៀវម៉ី​ ម្នាក់​ប្រកួត​​រសៀលនេះ

  • 2017-08-29 03:27:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​កីឡា​តេក្វាន់ដូ​កម្ពុជា​​ ប៉ាន់ ខេមរា ​កីឡាករ វ៉ា មិថុនា និង​​​កីឡា​ការិនី អ៊ុន វិនសុជារង្សី ​បាន​បរាជ័យ​ដូច​ៗ​គ្នា​នៅ​វគ្គ ៨​នាក់​ចុង​ក្រោយ​ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​មុន​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី​មុន​នេះ។ ​​ដូច្នេះ​​តេក្វាន់ដូ​កម្ពុជា​នៅ​សល់​តែ​កីឡា​ការិនី ស៊ន សៀវម៉ី​ ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​ប្រកួត​នា​ម៉ោង ១​រសៀល​ថ្ងៃ​នេះ។ ​

កីឡាករ ប៉ាន់ ខេមរា

**សម្រាប់​លទ្ធផល​លម្អិត​គឺ** ​ - កីឡាករ ប៉ាន់ ខេមរា ចាញ់​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​​ Iskandar Zulkanain ២-១ ​ក្នុង​ប្រភេទ​ទម្ងន់ ​ក្រោម ៥៨​គីឡូក្រាម

  • កីឡាករ វ៉ា ​មិថុនា ​ចាញ់​កីឡាករ​ហ្វីលីពីន Francis Agojo ២-០ ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៦៣គីឡូក្រាម

  • កីឡា​ការិនី អ៊ុន វិនសុជារង្សី ចាញ់​កីឡា​ការិនី​ថៃ​ Panipak W ២-០​ ​ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៩​គីឡូក្រាម

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​