ជើង​ចាស់​ថត​រូប​វ័យ ៦៩ ឆ្នាំ មុន​ស្លាប់​មាន​បំណង​ប្រាថ្នា​ចម្លែក ២

  • 2017-08-29 04:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ថត​រូប​ឯករាជ្យ​លោក​ Alan Lee វ័យ ៦៩ ឆ្នាំ​ដែល​កំពុង​មាន​ជំងឺ​មហារីក​សួត មាន​បំណង​ប្រាថ្នា​ចំនួន ២ ​ដោយ​កន្លង​ទៅ​នេះ​បាន​សម្រេច​បំណង​ប្រាថ្នា​ទី ១ ដែល​លោក​តា​​អាច​មាន​ឱកាស​ទៅ​ទស្សនា​ដោយ​ផ្ទាល់​នូវ​ហាង​លក់​កាមេរ៉ា Leica ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ Fullerton Hotel នៅ​ប្រទេស​សិង្ហបុរី។

អំឡុង​ដំណើរ​កម្សាន្ត​រយៈ​ពេល ១ ម៉ោង​នៅ​លើ​រទេះ​រុញ លោក​តា​បាន​អាន​សៀវភៅ​ល្បីៗ​ជា​ច្រើន​ដូច​ជា Magnum Stories, Vietnam Inc ដោយ​ Philip Jones Griffiths និង​ 100 Years of Leica Photography ព្រម​ជាមួយ​ការ​អនុញ្ញាត​ឲ្យ​កាន់​ប្រើ​សាកល្បង​នូវ​ពពួក​កាមេរ៉ា​ Leica សឹង​គ្រប់​ស៊េរី។

ឃ្លា​មួយ​ដ៏​ក្ដុកក្ដួល​លោក​តា​បាន​និយាយ​ថា "ខ្ញុំ​មិន​ទាន់​ចង់​ស្លាប់​ទេ, ខ្ញុំ​មិន​បាន​មក​ទី​នេះ​ដើម្បី​ស្លាប់​ឡើយ តែ​ខ្ញុំ​មក​ដើម្បី​ថត​រូប"។​ ដោយ​ឡែក​នៅ​ពេល​ដែល​មាន​សំណួរ​ចោទ​សួរ​ទៅ​គាត់​ពី​បំណង​ផ្សេង​ទៀត លោក​តា​បាន​ឆ្លើយ​មក​វិញ "គាត់​មាន​បំណង​ប្រាថ្នា​រាប់​លាន ហើយ​បំណង​ប្រាថ្នា​ទី ២ របស់​ខ្ញុំ​គឺ​ចង់​ទៅ​ណាត់​ជួប​ដោយ​ផ្ទាល់​ជាមួយ​កីឡា​ការិនី​អ្នក​វាយ​កូន​បាល់​រុស្សី Maria Sharapova "។

រីករាយ​ទស្សនា​វីដេអូ​ខាង​ក្រោម:

ប្រភព៖ petapixel | Straitstimes   ប្រែសម្រួល៖ កៅ រក្សា