Sony ចេញប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន តែចង់ប្រើត្រូវបង់លុយ
- 2017-08-27 03:31:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sony ចេញប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន តែចង់ប្រើត្រូវបង់លុយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sony បានសហការជាមួយ Jolla ផលិតសម្រេចនូវប្រព័ន្ធប្រតិបត្តិការថ្មីឈ្មោះ Sailfish ដែលដាក់ឲ្យប្រើមុនគេសម្រាប់ស្មាតហ្វូន Sony Xperia X។
Sailfish នឹងផ្ដើមចរាចរណ៍ចាប់ពីថ្ងៃ ១១ តុលា ២០១៧ ប៉ុន្តែប្រព័ន្ធប្រតិបត្តិការនេះ មិនមែនដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃនោះទេ ពោលគឺត្រូវទិញក្នុងតម្លៃប្រមាណ ៦០ ដុល្លារ ហើយមានតែក្នុងទីផ្សារអឺរ៉ុប អាមេរិក និងកាណាដាតែប៉ុណ្ណោះ។
ចំពោះការដាក់ឲ្យស្មាតហ្វូន Sony Xperia X អាចប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Sailfish បាន គឺត្រូវការជំនួយពីការសរសេរឃ្លាបញ្ជាមួយចំនួនពី Linux។ លើសពីនោះ ប្រធានក្រុមអ្នកសរសេរកម្មវិធីសម្រាប់បង្កើត Sailfish លើកថា ប្រព័ន្ធប្រតិបត្តការនេះងាយប្រើ និងដំណើរការរលូនជាង Android ហើយជាពិសេសអាចជួយស្មាតហ្វូន ថតរូប និងប្រើអ៊ីនធឺណិតបានលឿន៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖