មាន​លុយ​ ​១​ ​ពាន់​ដុល្លារ​ ​គួរ​ទិញ​ ​Galaxy Note 8​ ​ឬ​ ​iPhone 7 plus?

  • 2017-08-25 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​ថ្មី​ ​ការ​រចនា​ប្លែក​ ​បច្ចេកវិទ្យា​គួរសម​ ​គឺ​ ​Galaxy Note 8​ ​ដែល​ទើប​បង្ហាញ​ខ្លួន​ប៉ុន្មាន​ថ្ងៃ​មុន​ ​ដែល​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​បាន​មក​ប្រើ។ តែ​ទន្ទឹម​នោះ​ ​ក៏​មាន​សំនួរ​មួយ​លើក​ឡើង​ថា​ ​រវាង​ ​Galaxy Note 8​ ​និង​ ​iPhone 7 Plus​ ​តើ​គួរ​ជ្រើស​យក​មួយ​ណា?

មុន​ឆ្លើយ​សំនួរ​ខាង​លើ​ ​យើង​ទៅ​ធ្វើ​ការ​ប្រៀប​ធៀប​ពី​គ្រឿង​ក្នុង​នៃ​ស្មាតហ្វូន​ទាំង​ពីរ​នេះ​បន្តិច។

Galaxy Note 8

  • ទំហំ​អេក្រង់​ ​៦,៣​ ​អ៊ីញ​ ​Super AMOLED
  • ទំហំ​បង្ហាញ​រូប​ ​២ ៩៦០ x ១ ៤៤០
  • អង្គ​គណនា​ ​Snapdragon 835 (2.35GHz និង 1.9GHz, octa-core)
  • RAM​ ​៦GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB, ១២៨GB​ ​និង​ ​២៥៦GB​ ​ហើយ​អាច​បន្ថែម​ ​MicroSD
  • កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​ដល់​កម្រិត​ ​4K
  • កាមេរ៉ា​មុខ​ ​៨​ ​មេហ្គាភិចសែល
  • កម្លាំង​ថ្ម​ ​៣ ៣០០mAh
  • មុខ​ងារ​​ការពារ​​ទឹក​ ​IP68
  • តម្លៃ​ ​(បរទេស)​ ​៩៣០​ ​ដុល្លារ

iPhone 7 Plus

  • ទំហំ​អេក្រង់​ ​៥,៥​ ​អ៊ីញ​ ​LED-backlit IPS LCD
  • ទំហំ​បង្ហាញ​រូប​ ​១ ៩២០ x ១ ០៨០
  • អង្គ​គណនា​ ​A10 Fusion
  • RAM​ ​៣GB
  • អង្គ​ផ្ទុក​ទិន្នន័យ​ ​៣២GB, ១២៨GB​ ​និង​ ​២៥៦GB
  • កាមេរ៉ា​ក្រោយ​ភ្លោះ​ ​១២​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​ដល់​កម្រិត​ ​4K
  • កាមេរ៉ា​មុខ​ ​៧​ ​មេហ្គាភិចសែល
  • កម្លាំង​ថ្ម​ ​២ ៩០០mAh
  • មុខ​ងារ​​ការពារ​​ទឹក​ ​IP67
  • តម្លៃ​ ​(បរទេស)​ ​៧៦៩​ ​ដុល្លារ

យ៉ាង​ណា​មិញ​ ​ទោះ​មិន​ទាន់​ចេញ​លក់​ក្នុង​ទីផ្សារ​ ​ប៉ុន្តែ​ប្រាកដ​ណាស់​តម្លៃ​របស់​ ​Galaxy Note 8​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ក៏​មិន​ខុស​ខ្លាំង​ពី​ទីផ្សារ​បរទេស​ឡើយ។ ដូច​នេះ​សម្រាប់​អ្នក​ប្រើប្រាស់​ដែល​និយម​ការ​កត់ត្រា​ដោយ​ការ​សរសេរ​ ​ឬ​មើល​ខ្សែ​ភាពយន្ត​តាម​ស្មាតហ្វូន​ ​និង​ចង់​បាន​ស្មាតហ្វូន​ដែល​មាន​មុខងារ​សុវត្ថិភាព​ច្រើន​ប្រភេទ​ដូច​ជា​ស្កេន​ខ្ចៅ​ដៃ, ស្កេន​មុខ, ស្កេន​ភ្នែក, ចុច​លេខ​សុវត្ថិភាព, ចុច​អក្សរ, គូស​ខ្សែ​ ​Pattern​ ​ហើយ​អាច​ធន់​នឹង​ទឹក​នោះ​ ​គឺ​អាច​ជ្រើស​យក​ ​Galaxy Note 8។

ក្រៅ​ពី​នេះ​ ​សម្រាប់​អ្នក​ដែល​មិន​និយម​ប្រើ​ប៊ិច​សរសេរ​លើ​ស្មាតហ្វូន​ ​ហើយ​មាន​មុខងារ​សុវត្ថិភាព​តិច​ដូច​ជា​ស្កេន​ខ្ចៅ​ដៃ​ ​វាយ​លេខ​សម្ងាត់​ ​អាច​ធន់​ទឹក​ល្មមៗ​ ​ហើយ​ចង់​សល់​លុយ​ខ្លះ​នោះ​ ​គឺ​អាច​ជ្រើស​យក​ ​iPhone 7 Plus​ ​ដែល​មាន​អ្នក​ប្រើ​ជា​ច្រើន​លើក​ថា​ថត​វីដេអូ​​ ​និងរូប Portrait បាន​ល្អ។

ចំណុច​ត្រូវ​ដឹង​មួយ​ទៀត​ទាក់ទង​ស្មាតហ្វូន​ទាំង​ពីរ​នេះ​ ​គឺ​ថា​ ​Galaxy Note 8​ ​អាច​ប្រើប្រាស់​ជា​មួយ​កាស​ទូទៅ​ដែល​មាន​ជើង​ប្រភេទ​ ​3.5mm​ ​ដោយ​ផ្ទាល់​ ​ខណៈ​ ​iPhone 7 Plus​ ​អាច​ប្រើ​កាស​ជា​មួយ​គេ​បាន​ ​ឬ​សាក​ថ្ម​បណ្ដើរ​ប្រើ​កាស​បណ្ដើរ​ ​គឺ​លុះ​ត្រា​តែ​ប្រើ​ជា​មួយ​ជើង​​ជំនួយ​បន្ថែម​ ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រដ្ឋ