ចប់! ចិនប្រកាស​ឈប់រកស៊ី​ជាមួយ​កូរ៉េខាងជើង​ហើយ

  • 2017-08-29 04:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងពាណិជ្ជកម្ម​ចិន ​បាន​ចេញ​សេចក្ដី​ប្រកាស​ថ្មី​ៗ​នេះ​ដោយ​ហាម​ឃាត់​សហគ្រាស និង​ការ​ធ្វើ​ជំនួញ​លក្ខណ​ឯកជន​នានា​របស់​កូរ៉េខាងជើង ​មិន​ឲ្យ​បើក​ជំនួញ​ថ្មី​​នៅ​ក្នុង​ប្រទេស​ចិន​ បាន​ទៀត​ទេ។

គីម ជុងអ៊ុន, រូបភាព​ផ្ដល់សិទ្ធិដោយ Reuters

ការ​ចេញ​បម្រាម​​នេះ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ទណ្ឌកម្ម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ដែល​បាន​អនុម័ត​កាល​ពី​ដើម​ខែ​នេះ ឆ្លើយ​តប​នឹង​កូរ៉េខាងជើង​ដែល​បន្ត​តេស្ដ​មីស៊ីល​កាល​ពី​ខែ​មុន។

យោង​ទៅ​តាម​គេហទំព័រ​របស់​ក្រសួង​ខាង​លើ​បាន​បញ្ជាក់​ថា សហគ្រាស​​រកស៊ី​រួម​គ្នា ​ការ​បើក​ជំនួញ​ថ្មី និង​ការ​ពង្រីក​ជំនួញ​បន្ថែម​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន ឬ​ជនជាតិ​កូរ៉េខាងជើង​ ត្រូវ​បាន​ហាម​ឃាត់​ដាច់​ខាត។

ចំណែក ការ​វិនិយោគ​​ថ្មី​ ឬ​ពង្រីក​ជំនួញ​​របស់​ជនជាតិ​​ចិន​ទៅ​ក្នុង​ប្រទេស​ កូរ៉េខាងជើង​វិញ ​រដ្ឋាភិបាល​លែង​​យល់​ព្រម​​ឲ្យ​ហើយ។ វិធានការ​ថ្មី​ក៏​បាន​​ដាក់​ចូល​ជា​ធរមាន​ភ្លាម​ៗ ហើយ​ចិន​សន្យា​អនុវត្ត​ទណ្ឌកម្ម​​នេះ​ឲ្យ​បាន​ផង​ដែរ។

​អង្គការ​សហប្រជាជាតិ​​បាន​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​នៅ​ដើម​ខែ​នេះ ត្រូវ​គេ​ព្យាករណ៍​ថា ធ្វើ​ឲ្យ​កូរ៉េខាងជើង​ខាត​ចំណូល​ដល់​ទៅ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ កាល​ប៉ុន្មាន​ថ្ងៃ ​​​មុន​ចិន​អនុវត្ត​ទណ្ឌកម្ម​​ខាង​លើ​ ចិន​ក៏​បាន​ហាម​ឃាត់​ការ​នាំ​ចូល​ ដែក រ៉ែដែក ធ្យូងថ្ម និង​អាហារ​សមុទ្រ​​​​ម្ដង​ហើយ​។

គួរ​បញ្ជាក់​ថា ទណ្ឌកម្ម​ថ្មី​ដាក់​ដោយ​ចិន ​អាមេរិក ជប៉ុន និង​អង្គការ​សហប្រជាជាតិ មាន​គោល​បំណង​ដាក់​សម្ពាធ​​លើ​ទី​ក្រុង​ព្យុងយ៉ាង ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​​៕

ចុចអាន៖

ប្រភព៖ people.cn   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី