អ្នកវិទ្យាសាស្ត្រ រកឃើញពូជកង្កែប​ច្រមុះជ្រូក ដ៏កម្រ​បានជួប​លើផែនដី

  • 2017-08-29 08:51:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​រក​ឃើញ​​ពូជសត្វ​កង្កែប​ថ្មី និង​ចម្លែក​មួយ​ប្រភេទ​នៅ​តំបន់​ជួរ​ភ្នំ Western Ghats ​ក្នុង​ប្រទេស​​ឥណ្ឌា​កាល​​ពី​ពេល​ថ្មី​ៗ​នេះ។​

​កង្កែប​នេះ​មាន​ដង​ខ្លួន​​រលោង ស្បែក​ពណ៌​ស្វាយ ​មាន​រង្វង់​​ពណ៌​ខៀវ​ជុំ​វិញ​ប្រឡង់​ភ្នែក និង​ច្រមុះ​ស្រួច​​ទៅ​មុខ​ដូច​សត្វ​ជ្រូក។ ពូជ​កង្កែប​កម្រ​ខាង​លើ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ Bhupathy ដើម្បី​ជា​គោរព​ដល់​បណ្ឌិត​​ Subramaniam Bhupathy ​ដែល​បាន​​បាត់​បង់​ជីវិត​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ជួរ​ភ្នំ Western Ghats កាល​ឆ្នាំ ២០១៤។

តាម​ការ​សង្កេត​ឃើញ​របស់​អ្នក​ជំនាញ​ កង្កែប​នេះ​មាន​ភ្នែក​តូច​ៗ​មែន​ទែន​ធៀប​នឹង​ពពួក​កង្កែប​ផ្សេង​ទៀត ឯ​ដៃ​ជើង​ខ្លី​ៗ តែ​ច្រមុះ​បែរ​ជា​វែង​តូច។ វា​អាច​​រស់​នៅ​ក្រោម​ដី​ស្ទើរ​ពេញ​មួយ​ជីវិត​​ ហើយ​ស៊ី​​ស្រមោច កណ្ដៀរ និង​សត្វ​ល្អិត​ៗ​ផ្សេង​ទៀត​ជា​អាហារ​ផងដែរ៕

ប្រភព៖ National Geographic   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម