គូស្នេហ៍តារាល្បីប្រចាំអាស៊ី ១៦គូ ស្រលាញ់គ្នាប្ដូរផ្ដាច់ ទោះខាងស្រីអាយុច្រើនជាងក្តី
- 2017-08-29 23:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍តារាល្បីប្រចាំអាស៊ី ១៦គូ ស្រលាញ់គ្នាប្ដូរផ្ដាច់ ទោះខាងស្រីអាយុច្រើនជាងក្តី
ចន្លោះមិនឃើញ
ស្នេហា គឺជាការស្រឡាញ់គ្នាទៅវិញទៅមក ចេះគោរពគ្នា មិនគិតពីទ្រព្យសម្បត្តិ រូបរាង សញ្ជាតិ ពូជសាសន៍ ពណ៌សម្បុរ កម្ពស់ ទម្ងន់ អាយុនោះឡើយ។ អ្វីដែលសំខាន់ គឺមនុស្ស ២នាក់ ចេះយល់ចិត្តគ្នា និងមានសុភមង្គល ភាពកក់ក្ដៅពេលបាននៅជិតគ្នា។
នៅក្នុងសង្គមនាពេលបច្ចុប្បន្ន មានការយល់ដឹងច្រើនអំពីបញ្ហានេះ មិនថាតែក្នុងសង្គមធម្មតាទេ សូម្បីតែនៅក្នុងពិភពសិល្បៈ ក៏មានរឿងបែបនេះកើតឡើងជាហូរហែដែរ ជាពិសេសចំពោះស្នេហាខុសវ័យ (ខុសជំនាន់)។
ខាងក្រោម ជាគូស្នេហ៍តារាល្បីក្នុងតំបន់អាស៊ី ១៦គូ ដែលនារីមានវ័យច្រើនជាងគូស្នេហ៍របស់ខ្លួន តែពួកគេស្រឡាញ់គ្នាយ៉ាងស្អិតល្មួតណាស់៕
១. តារាកូរ៉េ Song Hye Kyoនិងអនាគតស្វាមី Song Joong Ki
តារាសម្ដែងស្រី Song Hye Kyo មានអាយុ ៣៦ ឆ្នាំ ខណៈ Song Joong Ki មានអាយុ ៣២ឆ្នាំ (Hye Kyo អាយុច្រើនជាង joong Ki៤ឆ្នាំ)។ តាមគម្រោង ពួកគេគ្រោងរៀបការនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧។
២. តារាសម្ដែងសិង្ហបុរី Jesseca Liu និងស្វាមី Jeremy Chan
តារាសម្ដែង Jesseca Liu មានអាយុ ៣៨ ឆ្នាំ រីឯ Jeremy Chan មានអាយុ ៣៦ឆ្នាំ (Jesseca អាយុច្រើនជាងស្វាមី ៤ឆ្នាំ)។ ពួកគេបានរៀបការតាំងពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៧។
៣. តារាតៃវ៉ាន់ Kiki Ting និងស្វាមី Yoga Lin
តារាចម្រៀង Kiki Ting មានវ័យ ៣៣ឆ្នាំ ហើយស្វាមីមានវ័យ ៣០ឆ្នាំ (Kiki Ting អាយុច្រើនជាងស្វាមី ៣ឆ្នាំ)។ ប្ដីប្រពន្ធមួយគូនេះ បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍កាលពីខែមករា ឆ្នាំ ២០១៧។
៤. តារាជប៉ុន Aisa Senda និងស្វាមី Ming Fu
តារាចម្រៀង Aisa Senda មានអាយុ ៣៥ឆ្នាំហើយ រីឯស្វាមីទើបតែអាយុ ៣០ឆ្នាំទេ (Aisa មានអាយុច្រើនជាងស្វាមី ៥ឆ្នាំ)។ ពួកគេស្រឡាញ់គ្នាណាស់ និងបានរៀបការនៅខែមិថុនា ឆ្នាំ២០១៧។
៥. តារាតៃវ៉ាន់ Ruby Lin និងស្វាមី Wallace Huo
មកដល់ឆ្នាំ ២០១៧នេះ តារាសម្ដែង Ruby Lin មានអាយុ ៤១ឆ្នាំ ខណៈស្វាមីមានអាយុ ៣៨ឆ្នាំ (Ruby អាយុច្រើនជាង ស្វាមី ៣ឆ្នាំ)។ ប្ដីប្រពន្ធមួយគូនេះ សម្រេចរៀបការជាមួយគ្នានៅខែកក្កដា ឆ្នាំ ២០១៦។
៦. តារាកាណាដា Christy Chung និងស្វាមី Golden Zhang
តារាសម្ដែងកាណាដា Christy Chung មានវ័យ ៤៧ឆ្នាំហើយ ហើយ Golden Zhang ដែលជាស្វាមីមានអាយុ ៣៥ឆ្នាំ (Christy មានអាយុបងស្វាមី ១២ឆ្នាំ)។ គូស្នេហ៍គូនេះ បានរៀបការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦។
៧. តារាតៃវ៉ាន់ Annie Yi និងស្វាមី Qin Hao
៨. តារាតៃវ៉ាន់ Alyssa Chia និងស្វាមី Xiu Jie Kai
តារាសម្ដែង Alyssa Chia មានអាយុ ៤៣ឆ្នាំ និងស្វាមី Xiu Jie Kai មានអាយុ ៣៤ឆ្នាំ (Alyssaមានអាយុបងស្វាមី ៩ឆ្នាំ)។ គូស្នេហ៍នេះ បានកាន់ដៃគ្នាចូលរោងការ នៅខែឧសភា ឆ្នាំ ២០១៥។
៩. តារាចិន Chen Zi Han និងស្វាមី Dai Xiangyu
តារាសម្ដែងស្រី Chen Zi Han មានអាយុ ៣៩ឆ្នាំ ខណៈលោក Dai Xiangyu ដែលជាស្វាមីមានអាយុ ៣៣ឆ្នាំ (Chen Zi Han មានវ័យច្រើនជាងប្ដី ៦ឆ្នាំ)។ គូស្នេហ៍មួយគូនេះដែរ បានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ នៅខែធ្នូ ឆ្នាំ ២០១៦។
១០. តារាហុងកុង Tavia Yeung និងស្វាមី Him Law
តារាស្រី Tavia Yeung មានអាយុ ៣៨ឆ្នាំហើយ ហើយស្វាមីរបស់នាងលោក Him Law ទើបមានអាយុ ៣៣ឆ្នាំប៉ុណ្ណោះ (Tavia មានអាយុបងប្ដី ៥ឆ្នាំ)។ ពួកគេទាំង ២បានរៀបការជាមួយគ្នា ក្នុងខែតុលា ឆ្នាំ ២០១៦។
១១. តារាចិន Gao Yuanyuan និងស្វាមី Mark Chao
Gao Yuanyuan មានអាយុ ៣៨ឆ្នាំ ហើយស្វាមី Mark Chao មានអាយុ ៣៣ឆ្នាំ (Gao Yuanyuan មានវ័យច្រើនជាងប្ដី ៥ឆ្នាំ)។ ពួកគេរៀបការក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤។
១២. តារាតៃវ៉ាន់ Barbie Hsu និងស្វាមី Wang Xiaofei
ឆ្នាំថ្មីនេះ Barbie Hsu មានអាយុ ៤១ឆ្នាំ រីឯស្វាមី Wang Xiaofei មានអាយុ ៣៦ឆ្នាំ (Barbie អាយុច្រើនជាងប្ដី ៥ឆ្នាំ)។ គូស្នេហ៍មួយនេះបានរៀបការជាមួយគ្នា តាំងពីខែមីនា ឆ្នាំ ២០១១។
១៣. តារាតៃវ៉ាន់ Michelle Chen និងស្វាមី Chen Xiao
តារាសម្ដែង Michelle Chen មានអាយុ ៣៤ឆ្នាំ ហើយស្វាមីវិញ មានអាយុ ៣០ឆ្នាំ (Michelle មានវ័យច្រើនជាងស្វាមី ៤ឆ្នាំ)។ គូស្នេហ៍តារាគូនេះ បានរៀបការនឹងគ្នា ក្នុងខែកក្កដា ឆ្នាំ ២០១៦។
១៤. តារាកូរ៉េ Goo Hye Sun និងស្វាមី Ahn Jae Hyun
តារាសម្ដែង Goo Hye Sun មានអាយុ ៣៣ឆ្នាំ ចំណែកស្វាមី Ahn Jae Hyun មានអាយុ ៣០ឆ្នាំ (Hye Sun មានអាយុបងស្វាមី ៣ឆ្នាំ)។ ពួកគេបានរៀបការជាមួយគ្នា ក្នុងខែឧសភា ឆ្នាំ ២០១៦។
១៥. តារាចិន Faye Wong និង Nicholas Tse
តារាសម្ដែង Faye Wong មានអាយុ ៤៨ឆ្នាំ ចំណែកឯNicholas Tse ទើបមានអាយុ ៣៧ឆ្នាំទេ (Faye មានអាយុបងស្វាមីដល់ទៅ ១១ឆ្នាំ)។
១៦. តារាសិង្ហបុរី Felicia Chin និង Jeffrey Xu
Felicia Chin មានអាយុ ៣៣ឆ្នាំ រីឯគូស្នេហ៍ Jeffrey Xu មានអាយុ ២៩ឆ្នាំ (Felicia មានវ័យច្រើនជាងដៃគូ ៤ឆ្នាំ)៕