Arsenal បដិសេធ​សំណើ​៥០លាន​សុំ​ទិញ​ Sanchez របស់ Man City

  • 2017-08-30 02:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ទាត់​ចោល​សំណើ​៥០​លាន​ផោន​ពី Manchester United ដែល​សុំ​ទិញ​ Alexis Sanchez។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ឈីលី​ដែល​​ស៊ុត​ចូល​២៤​គ្រាប់​នៅ​លីគ​រដូវ​កាល​មុន​នឹង​ផុត​កុងត្រា​នៅ​ឆ្នាំ​ក្រោយ​​ ហើយ​សាមី​ខ្លួន​មិន​ចង់​លេង​ឲ្យ​ Arsenal ទៀត​ទេ​ ពោល​គឺ​ចង់​ទៅ​លេង​ក្រោម​ការ​ដឹក​នាំ​របស់​ Pep Guardiola ជា​អតីត​អ្នកចាត់ការ​ទូទៅ​របស់​គេ​កាល​នៅ​ Barcelona។

ក្រុម​លោក​ Wenger ចង់​បាន​លុយ​បូក​​​ Raheem Sterling ជា​ថ្នូរ​នឹង​ការ​ចាកចេញ​របស់ Sanchez តែ​លោក Pep ចង់​ចំណាយ​លុយ​ទិញ​ផ្ដាច់​ទាំង​ស្រុក​តែ​ម្ដង​ដែល​សំណើ​នេះ​ហាក់​ពិបាក​សម្រាប់​ Arsenal ក្នុង​ការ​រក​អ្នក​ថ្មី​មក​ជំនួស​ស្រប​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ត្រូវ​បិទ​ស្អែក​នេះ​ហើយ។

Sterling វ័យ​២២​ឆ្នាំ​ បាន​ចូល​លេង​ប្រកួត​ទាំង​៣​ដំបូង​របស់​ Manchester City តែ​កៅអី​​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​មិន​ទាន់​ធានា​១០០%​នោះ​ទេ បន្ទាប់​ពី​ការ​មក​ដល់​ទឹកដី Etihad របស់​សមាជិក​ថ្មី Bernardo Silva ពី​ Monaco៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី