Chelsea ទិញ​បាន​ប្អូន​បង្កើត Hazard បាន​ម្នាក់​ទៀត​ហើយ

  • 2017-08-30 02:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាម​ជ័រ​របស់ Eden Hazard បាន​​បន្ថែម​ក្នុង​ក្រុម​ Chelsea ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​ក្លឹប​​បាន​ប្រកាស​ថា ពួក​គេ​ទិញ​បាន Kylian Hazard មក​ចូលរួម​នៅ  Stamford Bridge។

ការ​មក​ដល់​​តោខៀវ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​​ចង់​ដើរ​តាម​គន្លង​របស់​បង​ប្រុស Eden ដែល​ជា​តារា​សំខាន់​ប្រចាំ​​ក្រុម ជួយ​ក្រុម​ឈ្នះ​ពាន Premier League ដល់​ទៅ​២​ដង។ មុន​នឹង Kylian មក​ដល់​ប្អូន​ប្រុស​របស់ Eden ​ម្នាក់​ទៀត​​គឺ Thorgan Hazard ក៏​ធ្លាប់​មក​លេង​នៅ​ Chelsea​ ដែរ​ អំឡុង​ឆ្នាំ​២០១២-១៥ ហើយ​​បច្ចុប្បន្ន​ត្រូវ​បាន​ក្លឹប​លក់​ទៅ​ឲ្យ​ក្រុម​នៅ​អាល្លឺម៉ង់ Mönchengladbach ប៉ុន្តែ​បើ​លេង​លេចធ្លោ​នៅ​ទី​នោះ Thorgan អាច​នឹង​ត្រលប់​មក​ទឹក​ដី​អង់គ្លេស​វិញ។

Kylian Hazard បាន​ផ្ទេរ​ចេញ​ពី​ក្លឹប Újpest Fcលេង​ក្នុង​លីគ​ប្រទេស​ប៊ុលហ្គារី បង្ហាញ​ខ្លួន​៤២​ប្រកួត ហើយ​ពេល​នេះ​គេ​នឹង​មក​អភិវឌ្ឍន៍​ខ្លួន​នៅ  Stamford Bridge។ Kylian បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លឹប​នៅ​ប្រទេស​កំណើត​បែលហ្សិក​ White Star Brussels បន្ទាប់​មក​ចូល​ជាមួយ​ក្រុម​ Zulte-Waregem។​ គេ​ចូលរួម​ជាមួយ Újpest Fc កាល​ពី​ឆ្នាំ​២០១៥៕

ចុចអាន​៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី