ប្រធាន​ក្លឹប​ Liverpool ថា​មិន​ដឹង​រឿង​លក់​ Coutinho

  • 2017-08-30 03:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់រឿង​នៃ​ការ​ចាកចេញ​របស់​ ​ Coutinho បាន​កើន​កម្ដៅ​កាន់​តែ​ក្ដៅ​នៅ​ថ្ងៃ​ម្សិលមិញ​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា​ ប្រធាន​ក្លឹប Liverpool បាន​ព្រមព្រៀង​លក់​រូប​គេ​ទៅ​កាន់​ទឹកដី​ Nou Camp ហើយ​សាមី​ខ្លួន​ទម្លាយ​ប្រាប់​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ថា​នឹង​ទៅ​អេស្ប៉ាញ​នៅ​សប្ដាហ៍​នេះ។

ក្រោយ​លេច​ឭ​ព័ត៌មាន​ខាង​លើ​ អ្នក​គាំទ្រ Liverpool ជា​ច្រើន​បាន​ផ្ទុះ​កំហឹង​ជាមួយ​ម្ចាស់​ក្លឹប​ដោយ​ប្រើ​ពាក្យ​ធ្ងន់​ៗ។ អ្នក​គាំទ្រ​ម្នាក់​បាន​សរសេរ​ថា៖ “FSG គឺ​ជា​ម្ចាស់​ហ៊ុន​​ចោលម្សៀត​ដែល​តែង​លក់​កីឡាករ​ឆ្នើម​ដើម្បី​យក​លុយ​ទៅ​ទិញ​កីឡាករ​ថ្មី។ ក្លឹប​របស់​យើង​នឹង​ទៅ​មុខ​មិន​រួច​នោះ​ទេ"។

ឃើញ​ដូច្នោះ​លោក Peter Moore ដែល​ជា​ CEO មួយ​រូប​របស់​ក្លឹប​ជើង​ឯក​អង់គ្លេស​១៨​សម័យ​កាល​បាន​ឆ្លើយ​តប​ហាក់​មិន​ដឹង​អ្វី​សោះ​ពី​ ចចាមអារ៉ាម​ការ​ផ្ទេរ​ Coutinho។ "ខ្ញុំ​សូម​អភ័យ​ទោស​ ប៉ុន្តែ​ខ្ញុំ​ពិតជា​មិន​ដឹង​ថា​អ្នក​កំពុង​និយាយ​ពី​អ្វី​ទេ"។ Moore និយាយ​ទៅ​កាន់​អ្នក​គាំទ្រ Liverpool រូប​នោះ​៕

លោក Peter Moore

ប្រភព៖ Mirror   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី