ស្រ្តី៧១ឆ្នាំ សុខចិត្ត​តែងខ្លួនជាតុក្កតា​ដើររកលុយ ក្រោយជួបរឿងអាក្រក់ នឹកស្មានមិនដល់ផ្ទួនៗ

  • 2017-08-30 03:51:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ថ្ងៃ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​នៅ​ក្នុង​ខេត្ត Shandong នៃ​ទីក្រុង Heze ប្រទេស​ចិន បាន​តែង​ខ្លួន​ជា​តុក្កតា ដើរ​នៅ​តាម​ដង​ផ្លូវ ដើម្បី​រក​លុយ​ខ្លះ​យក​ទៅ​ព្យាបាល​ជំងឺ​កូន​ស្រី និង​ផ្គត់ផ្គង់​គ្រួសារ​គួរ​ឲ្យ​អាណិត​​បំផុត។

កាល​ពី​ឆ្នាំ​២០០៧ ស្ត្រី​ឈ្មោះ Han បច្ចុប្បន្ន​អាយុ ៧១ ឆ្នាំ បាន​ដឹង​ថា កូន​ស្រី​របស់​ខ្លួន​កើត​មាន​ជំងឺ​ដុំ​សាច់​ខួរក្បាល។ ក្រោយមក ស្ត្រី​ចំណាស់​រូប​នេះ បាន​ចំណាយ​ពេល​សឹង​មួយ​ជីវិត ដើម្បី​សន្សំ​លុយ​ព្យាបាល​កូនស្រី ប៉ុន្តែ​ការ​ព្យាបាល​នោះ មិន​អាច​ជួយ​សង្គ្រោះ​បាន​ច្រើន​ឡើយ រហូត​ធ្វើ​ឲ្យ​កូន​ស្រី​របស់​អ្នក​ស្រី Han ពិការ​ភ្នែក។

សោកនាដកម្ម បាន​កើតឡើង​ម្ដង​ហើយ​ម្ដង​ទៀត រយៈពេល​ត្រឹមតែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប្ដី​អ្នក​ស្រី​ដែល​ជា​កម្មករ​សំណង់ បាន​ធ្លាប់​ពី​លើ​អគារ បណ្តាល​ឲ្យ​បាក់ជើង​ម្ខាង។ គួរ​ឲ្យ​សោកស្ដាយ ក្រុម​គ្រួសារ​មួយ​នេះ​មិន​មាន​លុយ ដើម្បី​ចំណាយ​លើ​ការ​វះកាត់​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា សំណាង​អាក្រក់​របស់​គ្រួសារ​នេះ មិន​បាន​ឈប់​ត្រឹម​ប៉ុណ្ណេះ​ឡើយ។ កាល​ពី​ឆ្នាំ​មុន កូន​ប្រុស​អ្នក​ស្រី Han បាន​ក្លាយ​ជា​ជន​ពិការ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​មួយ។ ចុងក្រោយ អ្នកស្រី Han បាន​ក្លាយ​ជា​ក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​គ្រួសារ ដោយ​អ្នក​ស្រី​គ្មាន​ជម្រើស​ឡើយ ហើយ​ត្រូវ​តែង​ខ្លួន​ជា​តុក្កតា ដើរ​នៅ​តាម​ដង​ផ្លូវ ឬ ផ្សារ ដើម្បី​ឲ្យ​គេ​ថត​រូប​ជាមួយ ដោយ​គិត​ថ្លៃ​សេវា​ត្រឹម​តែ ៩ យ័ន ឬ​ស្មើ​នឹង ៥ ០០០ រៀល​ប៉ុណ្ណោះ៕

ចុច​អាន៖

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី