Ramos ថា ខ្លួនអាចបំបែកកំណត់ត្រា Ronaldo និង Messi ឈ្នះ Ballon D'Or
- 2017-08-30 08:51:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos ថា ខ្លួនអាចបំបែកកំណត់ត្រា Ronaldo និង Messi ឈ្នះ Ballon D'Or
ចន្លោះមិនឃើញ
ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos បាននិយាយថា គេអាចប្រជែងជាមួយមិត្តរួមក្រុម Cristiano Ronaldo និង Lionel Messi កាន់ពាន Ballon D'Or ។
រយៈពេលមួយទសវត្សមកនេះ Ronaldo និង Messi ឈ្នះ Ballon D'Or ស្ទើរតែរៀងរាល់ឆ្នាំទៅហើយ មានតែឆ្នាំ២០០៧មួយគត់ដែល Kaka ជាអ្នកឈ្នះ។ ខ្សែការពារអ៊ីតាលី Fabio Cannavaro ក៏ធ្លាប់់បោះឆ្នោតទទួលបានពាននេះម្ដងដែរកាលពីឆ្នាំ២០០៦ ដូច្នេះ Romos ជឿជាក់ថា គេក៏អាចដើរតាមគន្លងមិត្តរួមក្រុម Real Madrid ចាស់ឈ្នះវាដូចគ្នា។
ខ្សែការពារវ័យ៣១ឆ្នាំបានប្រាប់សារព័ត៌មានអេស្ប៉ាញ Undici ថា៖ " Ballon D'Or ស្ទើរតែក្លាយជាពានផ្ទាល់ខ្លួនផ្ដាច់មុខសម្រាប់ Ronaldo និង Messi ទៅហើយ ប៉ុន្តែយើងមាន Cannavaro ជាឧទាហរណ៍ គេបានឈ្នះវា។ ខ្ញុំមិនគិតថាជាគំនិតឡប់ៗទេ ប្រសិនជាគេឲ្យពាន Ballon D'Or មកខ្ញុំ។ វានឹងត្រូវបានចារជាប្រវត្តិសាស្ត្រ"។
គិតមកទល់ពេលនេះខ្សែការពារដែលធ្លាប់ឈ្នះពាន Ballon D'Or មានតែ៣រូបប៉ុណ្ណោះរួមមាន៖ Franz Beckenbauer ឈ្នះ២ដងឆ្នាំ ២៩៧២និងង១៩៧៦, Matthias Sammer ឆ្នាំ១៩៩៦ និង Cannavaro ឆ្នាំ២០០៦៕
ចុចអាន៖