មហា​សំណាង! Xavi ត្រូវ​ឆ្នោត​មួយ​លាន​​នៅ​កាតារ​

  • 2017-08-30 03:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​​ Barcelona កីឡាករ​​ Xavi បាន​ជួប​លាភ​ធំ​នៅ​ពេល​ប្រកប​អាជីព​បាល់ទាត់​របស់​ខ្លួន​ជាមួយ​ក្លឹប Al Sadd នៅ​ប្រទេស​កាតារ។

Xavi

ខ្សែ​បម្រើ​ឆ្នើម​សញ្ជាតិ​អេស្ប៉ាញ​បាន​ឈ្នះ​ពាន​ Champions League, La Liga និង​ពាន​ជា​ច្រើន​ជាមួយ​ Barcelona ហើយ​ពេល​នេះ​រូប​គេ​បាន​ឈ្នះ​ឆ្នោត​រង្វាន់​ធំ​ដែល​មាន​តម្លៃ​១​លាន​ Riyal (រូបិយប័ណ្ណ​កាតារ​ស្មើ​ជាង​២​សែន​ដុល្លារ​អាមេរិក​) ​នៅ​ប្រទេស​កាតារ ជា​ទី​ដែល​រូប​គេ​កំពុង​លេង​បាល់ទាត់​។

Xavi បាន​និយាយ​ក្រោយ​ទទួល​លុយ​រង្វាន់​ពី ធនាគារ​ Doha Bank ថា៖ "ការ​ឈ្នះ​ប្រាក់​នេះ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល។ ខ្ញុំ​បាន​បើក​គណនី​ជាមួយ​ធនាគារ Doha កាល​ពី​ឆ្នាំ​មុន​បន្ទាប់​ពី​ឭ​ដំណឹង​ថា​អាច​ឈ្នះ​ប្រាក់​​ដ៏ច្រើន​ ហើយ​ពេល​នេះ​ខ្ញុំ​ពិតជា​បាន​ឈ្នះ​១​លាន​មែន"៕

ចុចអាន៖

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី