​តោះ! មក​ស្តាប់​វីដេអូ​ចម្រៀង​ដ៏មានអត្ថន័យ​ ៣បទ របស់ SWSB ក្នុង​អាល់ប៊ុម ២x៥

  • 2017-08-31 03:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ការ​ប្រគំ​តន្រ្តីសម្ពោធ​អាល់ប៊ុម​ចម្រៀង​ទី​១ មាន​ឈ្មោះ​ថា​ "២x៥" ទទួល​បាន​ជោគ​ជ័យ ថ្មីៗ​នេះ​ក្រុម​តន្ត្រី​ Small World Small Band បាន​ចេញ​ជា​វីដេអូ​ចម្រៀ​ងបទ «បើអាច», «ទង់​ជាតិ​យើង» និង «រង់ចាំ» ដែល​យក​ចេញ​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្រ្តីនេះ។

«បើអាច», «ទង់ជាតិខ្មែរ» និង «រង់ចាំ» គឺ​ជា​ចម្រៀង​៣បទ ក្នុង​ចំណោម​បទ​ចម្រៀង​ទាំង​១០ នៅ​ក្នុង​អាល់ប៊ុម "២x៥"។ ចំពោះ​ប្រិយមិត្ត​​ដែល​ខក​ខាន​មិន​បាន​ចូល​ក្នុង​កម្មវិធីសម្ពោធ​អាល់ប៊ុម​ចម្រៀង​ដំបូង​របស់​ក្រុម​តន្រ្តី Small World Small Band អាច​ទស្សនា​វីដេអូចមៀងទាំងនោះ នៅថ្ងៃអាទិត្យ រៀងរាល់សប្តាហ៍ លើផេក Smallworld Smallband ក្រុមតូច

វីដេអូចម្រៀង «ទង់ជាតិខ្មែរ»

វីដេអូចម្រៀង បទ «បើអាច»

វីដេអូចម្រៀង បទ «រង់ចាំ»

ចូលទៅកាន់​ Channel YouTube VEVO

ចុចអាន៖

អត្ថបទ៖ ដេត ធន្នី