វីដេអូ​បង្ហាញ​ពី​ការ​ Jailbreak លើ​ iOS 10.3.2 និង iOS 11 Beta

  • 2017-08-31 02:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​​អ្នក​ប្រហែល​ជា​បាន​ឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​​បង្ហាញ​ពី​ការ​ Jailbreak លើ​ iOS 10.3.2 និង iOS 11 Beta ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​ KeenLab។

ម្ដង​នេះ​មាន​ការ​​បញ្ចេញ​ជា​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ជាក់​ពី​ការ​ Jailbreak iOS 10.3.2 និង iOS 11 Beta លើ​ iPhone 6 និង iPhone 7។ តាម​វីដេអូ​បង្ហាញ​ថា​ ដើម្បី​ Jailbreak គឺ​ងាយ​ស្រួល​មែន​ទែន​ ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​មួយ​តែ​ប៉ុណ្ណោះ​ ហើយ​រង់ចាំ​ឲ្យ​កម្មវិធី​ដំណើរ​ការ​ជា​ការ​ស្រេច។

យ៉ាងណាក្ដី​មិន​មាន​ការ​បញ្ជាក់​ថា​ Tool សម្រាប់​ Jailbreak នេះ​ នឹង​បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​សាធារណ​ឬ​យ៉ាងណា​នោះ​ទេ៕

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង