ស្ងាត់​ៗ! សូហ្វតេន្នីសកម្ពុជា​ កាន់​មេដាយ​ប្រាក់​​​ពី​ព្រឹត្តិការណ៍​ដ៏​ធំ​ពី​កូរ៉េ

  • 2017-08-31 02:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិល​មិញ​នេះ​ក្រុម​កីឡា​ សូហ្វតេន្នីសកម្ពុជា ​បាន​​នាំ​យក​មេដាយ​ប្រាក់​​ពី​ព្រឹត្តិការណ៍ 2017 Korea Cup International Soft Tennis Tournament កម្រិតទី២ ដែល​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

លោក ជា ប៊ុន​ហេង

បើ​តាម​សម្ដី​លោក ជា ប៊ុន​ហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូហ្វតឺន្នីស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ព្រឹត្តិការណ៍​នេះ​​គឺ​ជា​ការ​បង្កើត​ឡើង​​​លើក​ទី​១ ខណៈ​​មេដាយ​ប្រាក់​ដែល​កម្ពុជា​ដណ្ដើម​បាន​នេះ​ប្រកួត​លើ​វិញ្ញាសា​វាយ​ក្រុម​នារី។ ​លោក​មើល​ឃើញ​ថា ​ប្រភេទ​កីឡា​មួយ​នេះ​​កំពុង​​​មាន​ការ​​រីក​ចំរើន​ជា​​បន្ទាប់​ៗ ​ដោយ​សារ​​មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​សូហ្វតេន្នីស​​កម្ពុជា។

​​លោក​​បន្ថែម​ថា អ្វី​ដែល​​ជា​ចំណុច​ចាប់​អារម្មណ៍​ខ្លាំង​​បំផុត​នោះ​ ពេល​នេះ​ សូហ្វតេន្នីស​កម្ពុជា​ ​ស្ថិត​នៅ​លេខរៀង​​ទី ១០​ ក្នុង​​ចំណោម ៤៥ ប្រទេស​​​ដែល​ជា​សមាជិក​របស់​​កីឡា​ សូហ្វតេន្នីស​លើ​ពិភព​លោក។ ​សហព័ន្ធ​របស់​លោក​អះអាង​ថា និង​បន្ត​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​បង្កើន​កម្រិត​សមត្ថភាព​កីឡាករ​ឲ្យ​ខិត​​ទៅ​រក​ចំណាត់ថ្នាក់​ល្អ​ជាង​នេះ។

​​ ​​ក្នុង​ព្រឹត្តិការណ៍ 2017 Korea Cup International Soft Tennis Tournament ​នេះ​មាន ១៥​ប្រទេស​ចូល​រួម ​សម្រាប់​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​​ក្រុម​ សូហ្វតេន្នីស​កម្ពុជា ​បាន​​យក​​​ឈ្នះ​​ក្រុម​មក​ពី​ប្រទេស​ ​ឥណ្ឌូណេស៊ី និង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ចាញ់​​​ប្រទេស ​ហ្វីលីពីន ៕

ក្រុម​កីឡា​ សូហ្វតេន្នីស កម្ពុជា
រូប​ភាព​ពេល​ឡើង​ទទួល​មេដាយ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​