តោះ​! មើល​សមិទ្ធផល​ធំ​ៗ​របស់​ ឃីម​ ឌីម៉ា​ ក្នុង​​ប្រដាល់​គុន​ខ្មែរ​ឆ្នាំ​ ២០១៦-​១៧​

  • 2017-08-30 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​វិស័យ​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​បាន​ដឹង​ហើយ​ពី​សមិទ្ធផល​ធំៗ​របស់​កីឡាករ​ជើង​ខ្លាំង​ ឃីម​ ឌីម៉ា​ ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​មិន​ច្បាស់​ថា​កីឡាករ​រូប​នេះ​មាន​ភាព​ជោគជ័យ​អ្វី​ខ្លះ​នោះ​ទេ។​ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយ​មានជ័យ​រូប​នេះ​ធ្លាប់​ធ្វើ​បាន​ល្អ​នា​ពេល​កន្លង​មក​កាល​ពី​ឆ្នាំ​ ២០១៦-​២០១៧៕​

ទី១​ ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​លើក​ទី២៩​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​ពី​រាជរដ្ឋាភិបាល៤០​លាន​រៀល

ទី២​ ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​ CNC​ ទម្ងន់​ ៦៣,៥​ គីឡូក្រាម​ ដោយ​ប្រកួត​មិន​ដែល​ចាញ់​តាំង​ពី​វគ្គ​ដំបូង ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​អាមេរិក

ទី៣​ ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​ អាស៊ីអាគ្នេយ៍ ទម្ងន់​ ៦៣,៥​ គីឡូក្រាម ​ដោយ​វ៉ៃ​ដៃ​គូ​ឲ្យ​សន្លប់​មុន​ទឹក​ទី៥​ទាំង​អស់​ ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​អាមេរិក​

ទី៤​ ផ្ដួល​អ្នក​លេង​កែង​មក​ពី​ថៃ​ ខុន​ ក្រុងថេប​ ឲ្យ​សន្លប់​ទាំង​ពីរ​លើក​

ទី៥​ ជា​ជើង​ឯក​រង​ខ្សែក្រវាត់ ​Carabao​ នៅ​សង្វៀន​បាយ័ន ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ​អាមេរិក​

មេដាយមាសនៅស៊ីហ្គេម
ឃីម ឌីម៉ា ពេលឈ្នះនៅ​ CNC
ឃីម ឌីម៉ា​ ពេល​ឈ្នះខ្សែក្រវាត់នៅអាស៊ីអាគ្នេយ៍
ឃីម​ ឌីម៉ា​ ផ្ដួលកីឡាករថៃ

អត្ថបទ៖ នួន ស៊ីណា​