Chamberlain ប្ដូរ​១៨០​ដឺក្រេ​ទៅ​ចូល​រួម​ជាមួយ​ Liverpool

  • 2017-08-31 01:59:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ព្រមព្រៀង​​ផ្លូវ​ការ​ជាមួយ​ Arsenal លើ​ការ​នាំ​យក​ Alex Oxlade-Chamberlain ក្នុង​តម្លៃ​៤០​លាន​ផោន​។

Alex Oxlade-Chamberlain

ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​សឹង​តែ​ត្រូវ​ Arsenal លក់​ឲ្យ​ Chelsea ទៅ​ហើយ ​តែ​​សាមី​ខ្លួន​បាន​បដិសេធ​ដោយ​ចង់​ចូល​រួម​ជាមួយ​ក្រុម​លោក​ Jurgen Klopp ច្រើន​ជាង។ Chamberlain បាន​ចុះ​ហត្ថលេខា​៥​ឆ្នាំ​ទទួល​បាន​ប្រាក់​ឈ្នួល​១២០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ ជា​តម្លៃ​​មួយ​តិច​ជាង​​បើ​ធៀប​នឹង​​ Arsenal ដែល​ហ៊ាន​​ឲ្យ​ដល់​១៨០,០០០​ផោន​​ដើម្បី​បញ្ចុះ​បញ្ចូល​រូប​គេ​ឲ្យ​នៅ​បន្ត។

កីឡាករ​សញ្ជាតិ​អង់គ្លេស​នឹង​ធ្វើ​តេស្ត​សុខភាព​នៅ​ Liverpool ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មុន​ពេល​ហោះ​ទៅ​ម៉ាល់តា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ពិភពលោក។ អតីត​យុវជន​ Southampton លេង​បាន​១៩៨​ប្រកួត​ឲ្យ​ Arsenal ចាប់​តាំង​ពី​ឆ្នាំ​២០១១​ហើយ​​រក​បាន​២០​គ្រាប់​៕

ចុចអាន៖

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី