គន្លឹះ​ពិសេស​ ​១៤​ ​ក្បាច់​ ​ជំនួយ​ការ​ថត​រូប​ ​Portrait​ ​ឲ្យ​កាន់​តែ​ទាក់ទាញ

  • 2017-08-31 02:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Portrait​ ​សំដៅ​លើ​រូបភាព​ដែល​មាន​ ​Subject ច្បាស់​មុខ​ល្អ​ ​ហើយ​មាន​ផ្ទៃ​ខាងក្រោយ​ព្រាល​ ​ដែល​មាន​ការ​ពេញ​និយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ​ហើយ​សម្រាប់​អ្នក​ចង់​ច្បាស់​ពី​បច្ចេកទេស​ផលិត​រូប​ប្រភេទ​នេះ​ ​គឺ​អាច​ពិនិត្យ​មើល​តិចនិក​ទាំង​ ​១៤​ ​ចំណុច​ខាងក្រោម​ ​ដើម្បី​បាន​ជា​គំនិត​សម្រាប់​អនុវត្ត​លើ​រូបភាព​លក្ខណៈ​ ​Portrait​ ​របស់​អ្នក​ពេល​ក្រោយ​៖ 

១. ដឹង​ពី​ពេល​ណា​ដែល​គួរ​ប្រើប្រាស់​ ​Exposure Compensation

ប្រព័ន្ធ​ Metering របស់​កាមេរ៉ា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថតរូប​។ វា​មាន​ដំណើរការ​យ៉ាង​ល្អ​នូវ​ចំនួន​ពន្លឺ​ដែល​គួរ​ចូល​កាមេរ៉ា​ដើម្បី​បង្កើត​នូវ​ Exposure ឲ្យ​បាន​ត្រឹមត្រូវ​។ វា​មាន​ភាព​ឆ្លាតវៃ​ណាស់​ ប៉ុន្តែ​ក៏​នូវ​មាន​បញ្ហា​មួយ​ចំនួន​។ បញ្ហា​ជា​មួយ​នឹង​ Metering គឺ​វា​ Read នូវ​ចំនួន​មធ្យម​ របស់​ Frame ទាំង​ស្រុង​ ឬ​ផ្នែក​ខ្លះ​ ដោយ​អាស្រ័យ​លើ​ប្រភេទ​ Metering mode ណា​មួយ​ដែល​អ្នក​ប្រើប្រាស់​ ហើយ​ការ​ Read នេះ​មាន​លក្ខណៈ​ Midtone ឬ​នៅ​ចំណុច​ពាក់​កណ្ដាល​រវាង​ពណ៌ស​ និង​ខ្មៅ​។

រូបតំណាង

ម្យ៉ាង​វិញ​ទៀត​ប្រព័ន្ធ​ Metering អាច​ដំណើរការ​មិន​ល្អ​ពេល​ Frame មាន​តំបន់​ងងឹត​ខ្លាំង​ ឬ​ភ្លឺ​ខ្លាំង​។ ពេល​ថតរូប​លក្ខណៈ​ Portrait ពន្លឺ​ស្រទន់​នៃ​ស្បែក​អាច​ងាយស្រួល​បញ្ឆោត​កាមេរ៉ា​ឲ្យ​ Underexpose (ប្រែ​ងងឹត​បន្តិច​) សម្រាប់​ការ​ថត​។ សម្រាប់​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ អ្នក​អាច​ប្រើប្រាស់​ Exposure Compensation controls ដោយ​ចាប់​ផ្តើម​រំកិល​ប៊ូតុង​ Dial ទៅ​ចំនួន​ +1 stops នៃ Exposure Compensation តម្លៃ​វិជ្ជមាន​ដើម្បី​បំភ្លឺ​មុខ​របស់ Subject។

២. ការ​ប្រើប្រាស់​ ​Aperture

ពេល​ថតរូប​លក្ខណៈ​ Portrait អ្នក​គួរ​កំណត់​ Wide aperture ប្រហែល​ជា​ f/2.8 ទៅ f/5.6 ដើម្បី​ចាប់​យក​ Depth of field មាន​ជម្រៅ​រាក់​ ដូច្នេះ​ផ្ទៃ​ខាងក្រោយ​ Subject អ្នក​មាន​លក្ខណៈ​ព្រាល​ស្អាត​ ដែល​ធ្វើ​ឲ្យ​ពួកគេ​លេច​ឡើង​បាន​ល្អ​។

រូបតំណាង

ដើម្បី​គ្រប់គ្រង​លើ​ Depth of field អ្នក​គួរ​ថត​ដោយ​ប្រើ​ Aperture Priority mode។ ក្នុង​ Mode នេះ​ DSLR នឹង​ជួយ​កំណត់​នូវ​ Shutter speed សម្រាប់​ Exposure បាន​ត្រឹមត្រូវ​។ Lens ពិសេស​សម្រាប់​ Portrait មាន​នូវ​ Wider aperture ធំ​បំផុត​ពី​ f/1.4 ទៅ f/2.8 ដើម្បី​ឲ្យ​មាន​លក្ខណៈ​ព្រាល​បន្ថែម​លើ​ផ្ទៃ​ខាងក្រោយ​។

៣. ការ​កំណត់​ Shutter speed

ពេល​កំណត់​ Shutter speed អ្នក​គួរ​មាន​ការ​ចាប់​អារម្មណ៍​លើ​ Focal length របស់​ Lens ដែល​ពេល​កាមេរ៉ា​រង្គើ​ ហើយ​លទ្ធផល​ដែល​ព្រាល​នឹង​ក្លាយ​ជា​បញ្ហា​។ រូបមន្ត​ទូទៅ​ អ្នក​ត្រូវ​ប្រាកដ​ថា​ Shutter speed ខ្ពស់​ជាង​ Focal length ឧទាហរណ៍​នៅ​កម្រិត​ 200mm ប្រើប្រាស់​ Shutter speed 1/250 sec ឬ​ខ្ពស់​ជាង​។ នេះ​ក៏​មាន​ន័យ​ថា​អ្នក​គួរ​តែ​កុំ​ប្រើប្រាស់​ Shutter speed យឺត​ពេល​ប្រើប្រាស់​ Wide-angle lens ដូចជា​ 1/20 sec ជា​មួយ​នឹង​ Focal length 18mm។ ប្រសិនបើ​ Subject ផ្លាស់​ទី​លឿន​ពេក​ បែបបទ​ខាងលើ​មិន​អាច​ជួយ​បាន​នោះ​ទេ​ ដោយ​អ្នក​គួរ​ប្រើប្រាស់​ប្រព័ន្ធ​ទប់​លំនឹង​របស់​កាមេរ៉ា​។ ប្រព័ន្ធ​កាមេរ៉ា​មួយ​ចំនួន​មាន​នូវ​ប្រព័ន្ធ​នេះ​ស្រាប់​ជុំវិញ​ Sensor ខណៈ​ប្រព័ន្ធ​កាមេរ៉ា​ខ្លះ​មាន​ប្រព័ន្ធ​ក្នុង​ Lens ដែល​មាន​ប្រយោជន៍​ដោយ​ការ​មើល​ប្រសិទ្ធភាព​របស់​វា​តាមរយៈ​ Viewfinder។ មិនមែន​គ្រប់​ Lens មាន​នូវ​បច្ចេកវិទ្យា​បែប​នេះ​នោះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​ អ្នក​គួរ​ប្រើប្រាស់​វា​ ដែល​អ្នក​នឹង​អាច​ថតរូប​ក្នុង​កម្រិត​ Shutter speed ទាប​បាន​។

៤. បង្កើន​ ​ISO

ដើម្បី​ការពារ​ពេល​បង្ហាញ​​ព្រាល​ ​អ្នក​ត្រូវការ​ប្រើប្រាស់​ Shutter speed លឿន​ ដែល​ជួយ​ធានា​នូវ​ភាព​ច្បាស់​របស់​រូបភាព​ ហើយ​ម្យ៉ាងទៀត​កុំ​ឲ្យ​កាមេរ៉ា​រង្គើ​ពេល​ថត​ ដែល​កើតឡើង​ច្រើន​ពី​ព្រោះ​ពេល​ថត​ Portrait ភាគច្រើន​យើង​ទាំងអស់​គ្នា​ចុច​ដោយ​ដៃ​។ កំឡុង​ប្រើប្រាស់​ Aperture Priority mode ហើយ​រក្សា​នូវ​ Wide aperture ដើម្បី​បង្កើន​ Shutter speed ដោយ​បង្កើន​នូវ​ ISO ពី ISO 100 ទៅ ISO 400។ ពេល​ពន្លឺ​ទាប​ អ្នក​ប្រហែល​ជា​ត្រូវការ​បង្កើន​ដល់​ ISO 1600 3200 ឬ​ 6400 ដែល​ប្រហែល​ជា​មាន​គ្រាប់​តូច​បង្ហាញ​ ប៉ុន្តែ​ប្រសើរ​ជាង​ព្រាល​មើល​មិន​កើត​។

៥. ជម្រើស​ Lens

ការ​ជ្រើសរើស​ Lens មាន​ឥទ្ធិពល​ធំ​ធេង​លើ​រូបភាព​ Portrait របស់​អ្នក​ ដែល​ត្រូវការ​ចាំ​បាច់​នូវ​ Wide-angle lens។ ការ​ថត​ពី​មុំ​ទាប​នឹង​ធ្វើ​ឲ្យ​ Subject មើល​ទៅ​ខ្ពស់​។ នេះ​ជា​បច្ចេកទេស​ដ៏​ល្អ​សម្រាប់​ផ្លាស់ប្ដូរ​នូវ​ការ​សម្លឹង​មើល​ទៅ​កាន់​ Objects ឬ​មនុស្ស​។ អ្នក​គួរ​ប្រយ័ត្ន​កុំ​ឲ្យ​ទៅ​ជិត​ពេក​ ដែល​ធ្វើ​ឲ្យ​រូបភាព​មាន​លក្ខណៈ​កោង​ទាញ​រីក​ចំណុច​មួយ​ចំនួន​។ ដើម្បី​បន្ថែម​នូវ​អារម្មណ៍​ទៅ​កាន់​ការ​ថត​បែប​ Wide-angle​ ​អ្នក​គួរ​ព្យាយាម​បង្វិល​កាមេរ៉ា​ទៅ​កាន់​មុំ​មួយ​។

រូបតំណាង

ពេល​ប្រើប្រាស់​ ​Telephoto​ ​កម្រិត​មធ្យម​ដូចជា​ 85mm ឬ​ 105mm តារា​ម៉ូដែល​នូវ​តែ​ជា​ Subject សំខាន់​ក្នុង​ទិដ្ឋភាព​ ប៉ុន្តែ​ផ្ទៃ​ខាងក្រោយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ​ក្នុង​រូបភាព​។ Telephoto lens ដូចជា​ 70-200mm f/2.8 ជា​ឧបករណ៍​មួយ​ដ៏​ល្អ​សម្រាប់​បង្កើត​នូវ​លក្ខណៈ​ Portrait ដ៏​ល្អ​ ដែល​អ្នក​អាច​ពង្រីក​កាន់​តែ​ជិត​ដើម្បី​ Focus លើ​ Subject កាន់​តែ​ច្រើន​ បន្ទាប់​មក​អ្នក​អាច​កាត់​បន្ថយ​ចំនួន​ចំណុច​រីក​ទាញ​របស់​ ផ្ទៃ​ខាងក្រោយ​ និង​ផ្ទៃ​ខាងមុខ​ លើ​ Display បាន​។

៦. Composition​ ​ដែល​មាន​ភាព​ច្នៃប្រឌិត​

ជំនួស​ឲ្យ​ការ​បំពេញ​នូវ​ ​Frame​ ​តែ​ម្ដង​ ​រូបភាព​គួរ​មាន​លក្ខណៈ​ពង្រីក​បន្តិច​ដោយ​កំណត់​ទីតាំង​ Subject នៅ​ផ្នែក​ម្ខាង​នៃ​ Frame ដោយ​ទុក​លំហ​សម្រាប់​អ្នក​មើល​ ​ដែល​ជា​បច្ចេកទេស​ដ៏​ល្អ​ក្នុង​ការ​យល់ដឹង​។ អ្នក​អាច​សាកល្បង​ជា​មួយ​ Wide aperture ដើម្បី​ចាប់​យក​នូវ​ Depth of field ជម្រៅ​រាក់​។

រូបតំណាង

៧. មាន​ការ​រៀបចំ​ ​និង​ភាព​ស្និតស្នាល

ប្រសិនបើ​តារា​ម៉ូដែល​អ្នក​មិន​មាន​អារម្មណ៍​ស្រួល​ចិត្ត​ ​ការ​ថត​ក៏​មិន​មាន​លទ្ធផល​ល្អ​ដែរ​។ ចំណាយ​ពេល​បន្តិច​ដើម្បី​ជជែក​ជា​មួយ​គាត់​ (Subject) បន្តិច​ពី​គំនិត​អ្នក​មុន​ពេល​ថត​។ ពេល​ចាប់​ផ្ដើម​អ្នក​គួរ​ប្រាប់​ពី​ទិសដៅ​សម្រាប់​គាត់​ កុំ​គ្រាន់​តែ​ចុច​ថត​ស្ងាត់​ៗ​។ អ្នក​គួរ​ប្រាប់​គាត់​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ និង​របៀប​ដែល​អ្នក​ចង់​ឲ្យ​គាត់​បង្ហាញ​។​ ម្យ៉ាង​វិញ​ទៀត​គួរ​បង្ហាញ​លទ្ធផល​ដល់​គាត់​រាល់​ពេល​ក្រោយ​ចុច​ថត​ ដើម្បី​ឲ្យ​គាត់​កាន់​តែ​មាន​ទំនុក​ចិត្ត​ ​និង​ផ្ទៀងផ្ទាត់​ទាំងអស់​គ្នា​។

រូបតំណាង

៨. ប្រើប្រាស់​ Reflector

វិធី​ដែល​រហ័ស​សម្រាប់​បំភ្លឺ​រូបភាព​លក្ខណៈ​ Portrait និង​មើល​ទៅ​មាន​លក្ខណៈ​អាជីព​ ​គឺ​ប្រើប្រាស់​ Reflector។ ការ​ប្រើប្រាស់​វា​នៅ​ក្បែរ​បង្អួច​ ឬ​ខាងក្រៅ​ដើម្បី​ចាំង​ពន្លឺ​មក​កាន់​ Subject ក្នុង​ការ​បំពេញ​នូវ​ស្រមោល​ដែល​មិន​ត្រូវការ​។​  Reflector ជា​ច្រើន​មាន​ពីរ​ផ្នែក​សង​ខាង​ ដូច្នេះ​អ្នក​អាច​ជ្រើសរើស​ពណ៌​សរ​ ទឹកប្រាក់​ និង​មាស​សម្រាប់​ផ្ទៃ​ដែល​ចាំង​ពន្លឺ​ទៅ​។ ផ្ទៃ​ពណ៌ស​ ក៏​អាច​បន្ថែម​ពន្លឺ​ទ្វេ​ដង ដែល​ធ្វើ​ឲ្យ​ស្រទន់​នូវ​ពន្លឺ​ព្រះអាទិត្យ​ដោយ​ផ្ទាល់​។ អ្នក​ក៏​អាច​បង្កើត​ Reflector ខ្លួន​ឯង​បាន​ដែរ​ ដោយ​ប្រើ​បន្ទះ​ក្ដារ​មួយ​ដោយ​គ្រប​ជាមួយ​នឹង​សន្លឹក​សំណ​ប៉ាហាំង​ពណ៌​ទឹកប្រាក់​។

៩. ការ Focus លើ​កាមេរ៉ា

ពេល​ប្រើប្រាស់​ Wide Aperture ជា​ពិសេស​ f/2.8 ឬ​លឿន​ជាង​នេះ​ ​ចំណុច​ ​Depth of field​ ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ ​ដូច្នេះ​វា​សំខាន់​ក្នុង​ការ​ Focus ឲ្យ​បាន​ត្រឹមត្រូវ​ បើ​មិន​ដូច្នេះ​ទេ​អ្នក​អាច​បាត់បង់​ការ​ Focus ផ្នែក​មួយ​ចំនួន​លើ​ផ្ទៃ​មុខ​ ​ឧទាហរណ៍៖​ ​ដូចជា​ច្រមុះ​ប្រហែល​ជា​ច្បាស់​ជាង​ ​ប៉ុន្តែ​ភ្នែក​មាន​លក្ខណៈ​ព្រាល​ស្រទន់​។ ជា​មួយ​នឹង​រូបភាព​លក្ខណៈ​ Tightly composed គួរ​ផ្ដោត​លើ​ភ្នែក​។ ជា​មួយ​នឹង​រូបភាព​លក្ខណៈ​ Wider composition គួរ​ផ្ដោត​លើ​ក្បាល​។ ជា​មួយ​នឹង​ការ​ Pinpoint focus អ្នក​គួរ​ជ្រើសរើស​ចំណុច​ ​Autofocus (AF)​ ​តែ​មួយ។ បច្ចេកទេស​ដ៏​ល្អ​​ ​គឺ​កំណត់​នូវ​ចំណុច​កណ្ដាល​នៃ​ AF ដោយ​ចុច​ប៊ូតុង​ Shutter ពាក់​កណ្ដាល​ដើម្បី​ Focus លើ​ភ្នែក​ ឬ​ក្បាល​។ បន្ទាប់មក​កំណត់​នូវ​លក្ខណៈ​រូបភាព​ឡើង​វិញ​ជា​មួយ​នឹង​ការ​កំណត់​ទីតាំង​ Subject នៅ​ផ្នែក​ម្ខាង​ មុន​ពេល​ចុច​ទាំងស្រុង​លើ​ប៊ូតុង​នោះ​។

១០. Posing ​សម្រាប់​ ​Portrait

របៀប​ដែល​ Subject ឈរ​, ឥរិយាបថ​នានា​ និង​រូបរាង​នឹង​មាន​ឥទ្ធិពល​លើ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​។ ការ​ផ្លាស់ប្ដូរ​នូវ​ទឹកមុខ​បន្តិច​បន្តួច​ ដូចជា​សើច​ ឬ​មិន​សើច​អាច​ផ្លាស់ប្ដូរ​អារម្មណ៍​បាន​ទាំងស្រុង​សម្រាប់​ការ​ថតរូប​។ ពេល​ថតរូប​ អ្នក​គួរ​ព្យាយាម​ថត​យក​នៅ​ការ​បង្ហាញ​ទឹកមុខ​ ឬ​ឥរិយាបថ​នានា​ឲ្យ​បាន​ច្រើន​ ដូច្នេះ​អ្នក​អាច​ជ្រើសរើស​រូប​ណា​មួយ​ដែល​អ្នក​ចូលចិត្ត​ ពេល​កាត់ត​លើ​កុំព្យូទ័រ​។ អ្នក​ក៏​អាច​រៀបចំ​ការ​ថត​ Portrait ពេល​ Subject ក្រឡេក​ចេញ​ពី​កាមេរ៉ា​ ទៅ​លើ​ ឬ​ចុះ​ក្រោម​ ដើម្បី​ពិនិត្យ​មើល​លក្ខណៈ​ខុស​គ្នា​សម្រាប់​ជ្រើសរើស​ឲ្យ​បាន​ល្អ​ផង​ដែរ​។

រូបតំណាង

១១. ការ​ប្រើប្រាស់​ Fill flash ពេល​មាន​ពន្លឺ​ថ្ងៃ

ថ្វី​បើ​វា​អាច​ស្ដាប់​ទៅ​មិន​សម​ក្នុង​ការ​ប្រើប្រាស់​ Flash ពេល​មាន​ពន្លឺ​ព្រះអាទិត្យ​ ប៉ុន្តែ​មាន​ពេល​ណា​មួយ​ ដែល​អ្នក​គួរ​តែ​ប្រើប្រាស់​វា​។ ពន្លឺ​ព្រះអាទិត្យ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​គ្រប់​ប្រភេទ​សម្រាប់​ការ​ថតរូប​លក្ខណៈ​ Portrait ដូចជា​ ចំណាំង​ពន្លឺ​ ឬ​ស្រមោល​លើ​មុខ​, Exposure គ្មាន​តុល្យភាព​ និង​មាន​ចំណុច​ភ្លឺ​ខ្លាំង​។ ប្រើប្រាស់​បច្ចេកទេស​ Fill Flash (បំពេញ​ពន្លឺ​បន្ថែម​) នឹង​ធ្វើ​ឲ្យ​រូបភាព​លក្ខណៈ​ Portrait មាន​ភាព​ប្រសើរ​ឡើង​។ កាមេរ៉ា​អ្នក​នឹង​ចាប់​យក​រូបភាព​ជា​មួយ​នឹង​ Exposure កាន់​តែ​មាន​តុល្យភាព​ ព្រោះ​ Flash នឹង​បំភ្លឺ​ Subject កំឡុង​ពេល​ដែល​កាមេរ៉ា​បង្ហាញ​នូវ​ផ្ទៃ​ខាងក្រោយ​។

រូបតំណាង

១២. ប្រើប្រាស់​ Flashgun

Flashgun មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​របស់​ដែល​មាន​ស្រាប់​លើ​កាមេរ៉ា​ ដែល​មាន​ន័យ​ថា​ពន្លឺ​ដែល​ជះ​អាច​ឲ្យ​អ្នក​កំណត់​នូវ​ Aperture បាន​តូច​ ដើម្បី​ចាប់​យក​រូបភាព​បាន​ Depth of field ច្រើន ឬ​ដើម្បី​បំភ្លឺ​មនុស្ស​មួយ​ក្រុម​។ អ្នក​ក៏​មាន​នូវ​ Control ច្រើន​លើ​ Settings ហើយ​អ្នក​អាច​កំណត់​នូវ​មុំ​ ដើម្បី​ឲ្យ​ពន្លឺ​ជះ​ប្លាត​លើ​ពិដាន​ និង​ជញ្ជាំង​មក​លើ​ Subject សម្រាប់​ការ​ថតរូប​ក្នុង​បន្ទប់​។

១៣. ប្រើ​ ​Flashgun ពី​ចម្ងាយ​ (Remotely)

Flashgun អាច​ភ្ជាប់​ និង​អាច​បើក​ដំណើរការ​បាន​ដោយ​ប្រើប្រាស់​ខ្សែ​ ឬ​ Wireless (Remote control)  ដែល​ភ្ជាប់​នឹង​ Hotshoe ឬ​ប្រព័ន្ធ​កាមេរ៉ា​ភាគ​ច្រើន​ ដែល​អាច​ឲ្យ​អ្នក​បើក​ដំណើរការ​នូវ​ Flashgun តាម​រយៈ​ Flash បំពាក់​លើ​កាមេរ៉ា​ស្រាប់​។ បិទ​ Flash លើ​កាមេរ៉ា​អាច​ធ្វើ​ឲ្យ​មាន​ពន្លឺ​លើ​រូបភាព​មាន​លក្ខណៈ​អាជីព​។ អ្នក​ក៏​អាច​ប្រើប្រាស់​ Flash ពីរ​សម្រាប់​ការ​ដំឡើង​នូវ​ពន្លឺ​ដ៏​ស្មុគស្មាញ​។ ការ​ប្រើប្រាស់​ Remote trigger នឹង​អនុញ្ញាត​ឲ្យ​អ្នក​បើក​ Flash ទី​មួយ​ បន្ទាប់​មក​បើក​នូវ​ Flash បន្ទាប់​ទៀត​ក្នុង​ពេល​តែ​មួយ​។

១៤. មាន​សិល្បៈ​ក្នុង​ការ​ប្រើ​ Flash lighting

ប្រើប្រាស់​ Flashgun, Remote trigger និង​ Diffuser ទំហំ​ល្អ​មួយ​ ដើម្បី​ទទួល​បាន​ពន្លឺ​បន្ថែម​យ៉ាង​អស្ចារ្យ​សម្រាប់​រូបភាព​។ បំភ្លឺ​ Subject នៅ​ផ្នែក​ម្ខាង​ទៀត​លើ​រូបភាព​លក្ខណៈ​ Portrait ហើយ​ច្នៃ​ប្រឌិត​ដោយ​ Under-expose (ធ្វើ​ឲ្យ​ងងឹត​បន្តិច​) មេឃ​ ឬ​ ផ្ទៃ​ខាងក្រោយ​ ដោយ​កំណត់​ Exposure Compensation -2 Stops ដើម្បី​ចាប់​យក​លក្ខណៈ​អារម្មណ៍​​នៅ​ពី​ក្រោយ​ Subject៕

រូបតំណាង

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Techradar   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី