កុំ​ឲ្យ​ខក​ខាន! ក្រុមហ៊ុន Ford ​តាំង​បង្ហាញ​រ​ថយ​ន្ត នៅ​ផ្សារ​ទំនើប AEON ​៤​ថ្ងៃឯណោះ

  • 2017-08-31 09:29:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​រំភើប រ​ថយ​ន្ត Ford តាំង​បង្ហាញចំនួន​៤​ថ្ងៃ គឺ​ចាប់ពី​ថែ្ង​ទី​ ៣១ ខែ​សីហា ដល់​ថៃ្ង​ទី ០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​ផ្សារ​ទំនើប AEON ចាប់ពី​ម៉ោង ៩​ព្រឹក ដល់ ម៉ោង ៩ យ​ប់​ ដោយក្រុមហ៊ុន អ អិម អេ ខេ​ម​បូ​ឌា (RMA Cambodia)។

ការ​ដាក់​តាំង​បង្ហាញ​នេះ មាន​វត្តមាន​របស់​រថយន្ត Ford Mustang, Explorer, Ecosport, Everest និង Ford Ranger ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​ឱកាស​ជូន​អតិ​ថិ​ជន ឲ្យ​បាន​យល់​និង​ជ្រាប​ច្បាស់​ពី​លក្ខណៈ​ពិសេស នៃ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​រថយន្ត Ford។ ម្យ៉ាង​ទៀត​អតិថិ​ជន​នឹង​មាន​ឱកាស​ទទួល​បាន​នូវ​កម្មវិធី​ផ្ដល់​ជូន​ពិសេស​ គឺ​កម្មវិធី Ford Truck Month ដោយ​អតិ​ថិ​ជន​គ្រាន់តែ​ទិ​ញ​រ​ថយ​ន្ត Ford Ranger 2017 អតិ​ថិ​ជន​នឹង​ទទួល​បាន​ម៉ូតូ​ហុងដា Dream ស៊េរី​ថ្មី ឆ្នាំ​2017 ចំនួន​១​គ្រឿង ឬ សាច់ប្រាក់​សុទ្ធ​ចំនួន ១ ៥០០​ដុ​លា្ល​រ​ ភ្លាមៗ​ដោយ​មិន​ចាំ​បាច់​ចាប់ឆ្នោត កម្មវិធី​នេះ​មាន​ត្រឹមតែ​រយៈពេល ៤ ថ្ងៃ​នៃ​ការតាំង​បង្ហាញ​នេះ​តែប៉ុណ្ណោះ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមហ៊ុន Ford ក៏​មាន​កម្មវិធី​កម្សាន្ត​ពិសេសៗ​សម្រាប់​អតិ​ថិ​ជន​ផងដែរ ដោយ​លោកអ្នក​គ្រាន់តែ​ថតរូប Selfie ជាមួយ​រ​ថយ​ន្ត Ford ណាមួយ​នឹង​មាន​ឱកាស​ឈ្នះរ​ង្វាន់​យ៉ាង​ស្រស់ស្អាត​ពី​ក្រុមហ៊ុន Ford​។​ កុំ​ភ្លេច​មក​ទស្សនា និង​ទទួល​យក​បទ​អត្ថប្រយោជន៍​ទាំងអស់​នេះ នៅ​ផ្សារ​ទំនើប AEON ដែល​មាន​ទីតាំង​ស្ថិតនៅ Daylight Plaza ជាន់​ផ្ទាល់​ដី​។​

សម្រាប់​ពត៌មានល​ម្អិ​ត សូម​ធ្វើការ​ទំនាក់ទំនង​មក​លេខ 012 333 975 ៕​

ដោយ៖ ថា ម៉ាលីដា