ស្រីស្អាត​កូរ៉េ​ដែល​ធ្លាប់​មាន​ទម្ងន់ ៨៤គីឡូ ក្លាយ​ជា​ស្រី​ស្អាត ក្រោយ​ពី​សម្រក​ទម្ងន់​អស់...

  • 2017-08-31 12:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ជនជាតិ​កូរ៉េ​ម្នាក់​នេះ បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ជីវិត​នាង ដោយ​សម្រក​ទម្ងន់​អស់ ៣០គីឡូក្រាម ហើយ​ឥឡូវ​នេះ នាង​ស្អាត​អស្ចារ្យ​ណាស់។

ដោយ​ពី​មុន នាង​មាន​ទម្ងន់ ៨៤គីឡូក្រាម ​​​កម្ពស់​តែ ១៥៨​សង់ទីម៉ែត ដូច្នេះ​ប្រាកដ​ណាស់​ដែល​មើល​ទៅ​នាង​ធាត់​ជ្រុល។ ទោះជាយ៉ាងណាក៏ដោយ នាង​បាន​សម្រេច​ចិត្ត​ថា​នាង​មិន​ចង់​រស់​នៅ​បែប​នេះ​ទៀត​ទេ ហើយ​ផ្លាស់​ប្ដូរ​ទៅ​ជា​ជីវិត​ដែល​មាន​ផាសុកភាព​ជាង​នេះ។ នាង​ចាប់​ផ្ដើម​ហាត់​ប្រាណ និង​ប្រយ័ត្ន​ប្រយែង​នូវ​​រាល់​ការ​ញ៉ាំ​របស់​នាង ដោយ​តាម​ដាន​ជានិច្ច​នូវ​ចំណី​អាហារ​ដែល​នាង​ញ៉ាំ​រាល់​ថ្ងៃ។

ក្រោយ​ពី​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈ​ពេល ៦ខែមក នាង​អាច​សម្រក​បាន​ដល់​ទៅ ៣០គីឡូក្រាម ឯណោះ។ នាង​មើល​ទៅ​ពិត​ជា​មាន​សុខភាព​ល្អ​ជាង​មុន និង​រីករាយ​ជាង​មុន​ក្រោយ​ពី​នាង​សម្រក​ទម្ងន់។ សូម្បី​តែ​ឥឡូវ​នេះ នាង​និយាយ​ថា​ការ​តម​អាហារ​ក្លាយ​ជា​របៀប​រស់នៅ​មួយ​របស់​នាង ហើយ​ទោះបីជា​​សម្រក​ទម្ងន់​អស់ ៣០​គីឡូក្រាម​ប្រកប​ដោយ​ភាព​ជោគជ័យ​ហើយ​ក្ដី​ក៏​នៅ​តែ​បន្ត​ញ៉ាំ​តែ​ចំណី​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ​ដដែល។ ប្រវត្តិ​ជោគ​ជ័យ​របស់​នាង​បង្ហាញ​ថា ពេល​វេលា ការ​ប្ដេជ្ញា និង​ការ​រស់​នៅ​មាន​សុខភាព​ល្អ គឺ​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​សម្រក​ទម្ងន់៕

ប្រភព៖ Koreaboo   ប្រែសម្រួល៖ លី សុគន្ធី

អត្ថបទថ្មី