ស្ងាត់​ៗ ការ​ប្រកួត​ជើង​ឯក​ E-Sports ថ្នាក់​ជាតិ​ជិត​ចាប់​ផ្តើម​ហើយ​

  • 2017-09-01 03:06:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​កីឡា​អេឡិចត្រូនិក​​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២១៧​ជិត​ចាប់​ផ្តើម​​ហើយ​ បន្ទាប់​ពី​កីឡា​មួយ​ប្រភេទ​ស្ងប់​ស្ងាត់​មួយ​រយៈ​ពេល​​ក្រោយ​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ឈ្នះ​ជើង​ឯក​អន្តរជាតិ​ MATIC ប្រចាំ​ឆ្នាំ​២០១៧​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​នេះ។

ឯកឧត្តម វ៉ាត់ ចំរើន (កណ្តាល) អធិបតី​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​

តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ថា ការ​ប្រកួត​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ (National E-Sport Tournament 2017 (N.E.T 2017)​​ នឹង​ចាប់​ផ្តើម​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ការ​ប្រកួត​នឹង​កាន់​តែ​អធិកអធម ភាព​ទាក់ទាញ​ និង​​ប្រព្រឹត្ត​ទៅ​ទូទាំង​ប្រទេស​តែ​ម្តង​ ប៉ុន្តែ​សហព័ន្ធ​កីឡា​ទំនើប​មួយ​នេះ​មិន​ទាន់​ប្រកាស​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ។ សូម​​កីឡាករ​ និង​អ្នក​និយម​តាម​ដាន​កីឡា​ E-Sports ត្រៀម​ខ្លួន​ និង​រង់​ចាំ​ចូល​រួម​ប្រកួត​ប្រជែង​ទាំង​អស់​គ្នា។

ក្រុម Successful លេខ​១

នៅ​ចាំ​បាន​ថា​ ការ​ប្រកួត ការ​ប្រកួត​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​បាន​ចាប់​ពី​​ថ្ងៃ​ទី​​១៥​​ខែ​​តុលា​កន្លង​​ទៅ​​ក្នុង​ចំណោម​២២​ខេត្ត​ក្រុង​​រហូត​ដល់​ថ្ងៃ​ទី​២៧​ ខែ​វិច្ឆិកា​ទើប​ដែល​វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ ​ទី​ស្នាក់​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

ឆ្នាំ​ចាស់​កន្លង​ទៅ​សម្រាប់​វិញ្ញាសា AK 2 ជើង​ឯក​ឆ្នាំ​ចាស់​គឺ​ Successful ទទួល​បាន​ពាន​១ និង​ប្រាក់​​រង្វាន់​២ពាន់​ដុល្លារ​អាមេរិក និង​ជើង​ឯក​រក​បាន​ទៅ​ក្រុម​ NeverCare ទទួល​បាន​​ប្រាក់​រង្វាន់​​១​ពាន់​​ដុល្លារ​អាមេរិក ខណៈ​លេខ​៣​បាន​ទៅ​ក្រុម​Secret។​

ចំពោះ​វិញ្ញាសា​ DOTA 2 ជើង​ឯក​បាន​ទៅ​​ក្រុម IQ ទទួល​បាន​ប្រាក់​៦០​ម៉ឺន​រៀល​ និង​ជើង​ឯក​រង​បាន​ទៅ​ក្រុម XP​ ​ទទួល​បាន​ប្រាក់៣៦​ម៉ឺន​រៀល។

ក្រុម XP លេខ​២

អ្វី​ដែល​អស្ចារ្យ​សម្រាប់​កីឡា​ E-Sports កម្ពុជា​គឺ​ក្រុម​ NeverCare ដែល​ជា​ជើង​ឯក​រង​ថ្នាក់​ជាតិ​ ប៉ុន្តែ​បាន​ឈ្នះ​ជើង​ពី​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2017។ ដូច្នេះ​ម្ចាស់​ជើង​ឯក​ និង​ជើង​ឯក​រង​ថ្នាក់​ជាតិ​ឆ្នាំ​នេះ​ត្រូវ​ការ​ពារ​ជើង​ឯក​ MATIC នៅ​ឆ្នាំ​២០១៨៕

អត្ថបទ៖ ជាន ចាន់រ៉ា