ចេញតម្លៃ iPhone បីម៉ូដែល ដែលប្រកាសថ្ងៃទី ១២ ខែនេះ
- 2017-09-01 06:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញតម្លៃ iPhone បីម៉ូដែល ដែលប្រកាសថ្ងៃទី ១២ ខែនេះ
ចន្លោះមិនឃើញ
មុននេះបន្តិចទទួលបានដំណឹងថា Apple នឹងប្រកាសចេញ iPhone ជំនាន់ថ្មីបីម៉ូដែលនៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ នៅសាល Steve Jobs ក្នុងទីស្នាក់ការថ្មីរបស់ Apple។
ក្រោយការប្រកាសផ្លូវការបានបន្តិច គណនី Weibo មួយក៏បានបង្ហោះចេញរូបមួយសន្លឹកដែលបង្ហាញពីតម្លៃលក់ iPhone ទាំងបីស៊េរីនៅលើទីផ្សារប្រទេសចិន។ តាមបញ្ជីតម្លៃឃើញថា iPhone ស៊េរីពិសេសផលិតសម្រាប់អបអរខួប ១០ ឆ្នាំរបស់ iPhone ត្រូវបានគេដាក់ឈ្មោះថា iPhone X Edition (X តំណាងឲ្យលេខ ១០) មិនមែនមានឈ្មោះ iPhone 8 ដូចសារព័ត៌មានជាច្រើនប៉ាន់ស្មានកន្លងមកនោះទេ។
ចំពោះតម្លៃវិញ iPhone 7s មានតម្លៃ ៨១៨ ដុល្លារ, ៩៣៩ ដុល្លារ និង ១០៦១ ដុល្លារ ទៅតាមទំហំអង្គផ្ទុកទិន្នន័យ ៣២/១២៨/២៥៦ GB ។ iPhone 7s Plus មានតម្លៃ ៩៧០ ដុល្លារ, ១០៩១ ដុល្លារ និង ១២១៣ ដុល្លារ ទៅតាមទំហំអង្គផ្ទុកទិន្នន័យ។
ដោយឡែកចំពោះ iPhone X Edition វិញមានទំហំអង្គផ្ទុកទិន្នន័យតែ ២ ជម្រើសប៉ុណ្ណោះ ដោយទំហំ ១២៨ GB តម្លៃ ១១៩៨ ដុល្លារ និង ទំហំ ២៥៦ GB តម្លៃ ១៣១៩ ដុល្លារ ។ តម្លៃ iPhone X Edition ដែលគ្រប់គ្នាស្គាល់ថាជា iPhone 8 នេះឃើញថាខុសគ្នាពីដំណឹងចេញផ្សាយកាលសប្ដាហ៍មុនដោយថា iPhone ស៊េរីពិសេសនេះមានតម្លៃចាប់ពី ៩៩៩ ដុល្លារ សម្រាប់ទំហំអង្គផ្ទុកទិន្នន័យទំហំ ៦៤ GB។
ទាំងតម្លៃ និង ទំហំអង្គផ្ទុកទិន្នន័យដែលចេញប្រភពពីប្រទេសចិន និង អាមេរិកឃើញថាខុសគ្នាទាំងពីរ។ ដូចនេះនៅមិនអាចនិយាយបានទេថាតម្លៃ iPhone បីម៉ូដែលខាងលើអាចជាតម្លៃពិតឬយ៉ាងណានោះ៕
ចុចអាន៖